ភ្នំពេញ៖ ពិតជាគួរឱ្យខ្លោចចិត្ត នគរបាលផ្កាយពីរមួយរូប បានបាត់បង់ជីវិតដោយសារជំងឺកូវីដ ហើយម្តាយបង្កើតរបស់ជនគ្រោះ ក៏បានឆ្លង និងបាត់បង់ជីវិតដោយសារជំងឺដ៏កាចសាហាវនេះផងដែរ។
បើតាមការប្រកាសឱ្យដឹងរបស់ភរិយារបស់លោក ដែលជាតារាសម្តែងមួយដួង គឺអ្នកនាង ឈឹម អារិយ៉ា បានបញ្ជាក់ថា ឧត្តមសេនីយ៍ទោផ្កាយ២ រស់ ឧស្សាហ៍ មានមុខងារជាអគ្គនាយករង នៅក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ដោយសារជំងឺកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលពីភរិយា អ្នក ឈឹម អារិយ៉ា បានបន្ថែមថា លោក រស់ ឧស្សាហ៍ អាយុ៤១ឆ្នាំ បានធ្លាក់ខ្លួនឈឺ និងមានអាការៈធ្ងន់ រហូតអស់សង្ខារ បណ្តាលមកពីជំងឺកូវីដ-១៩ រួមផ្សំជាមួយជំងឺមួយចំនួនទៀតដូចជា បេះដូងធ្វើទុក្ខ ជាតិពុលក្នុងថ្លើម និងជំងឺលើសឈាមផងដែរ។
ចំពោះដំណឹងមរណភាពរបស់ស្វាមីអ្នកនាង អារិយ៉ា បានធ្វើឱ្យសាច់ញាតិបងប្អូន និងមហាជន មានការសោកស្តាយយ៉ាងខ្លាំង។ គួរបញ្ជាក់ថា ស្វាមីរបស់អ្នកនាង ឈឹម អារិយ៉ា ត្រូវបានជំងឺកំណាចកូវីដ១៩ ឆក់យកជីវិត ក្នុងរយៈពេលយ៉ាងខ្លី ក្រោយពីម្តាយបង្កើតរបស់ស្វាមីអ្នកនាង លោក រស់ ឧស្សាហ៍ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ដូចគ្នា បានរយៈពេលបាន៤ ថ្ងៃ ដោយម្តាយលោក បានស្លាប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។
គួររំលឹកដែរថា ស្វាមី និង តារាសម្តែង អ្នកនាង ឈឹម អារិយ៉ា បានបង្កើតគ្រួសារ ដោយបានបន្សល់នៅកូនប្រុសម្នាក់វ័យជាង ២ ឆ្នាំ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]