ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានអ្នកជំងឺកូវីដ១៩ បានទៅដល់ទីតាងផ្សារទំនើប ឡាក់គី​ (Lucky Supermarket) ដែលស្ថិតនៅជាន់ផ្ទាល់​ដី​នៃផ្សារទំនើបសូរិយា ក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

ដោយឡែក នៅថ្ងៃទី ២០ ខែមិថុនា​ ឆ្នាំ២០២១ ម៉ោង ១៨ៈ១០ ដល់ ១៨ៈ៥០ អ្នកជំងឺ កូវីដ១៩ រួមជាមួយមិត្តភ័ក្តិ បានទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ឬក្នុងករណីមានរោគសញ្ញាសង្ស័យ សូមស្វែងរកការធ្វើតេស្តកូវីដ១៩ នៅក្បែរលោកអ្នកបំផុត៕​

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

សូមចូលទស្សនារូបភាពទីតាំងផ្សារឡាក់គីខាងក្រោម៖

ផ្សារឡាក់គី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]