ភ្នំពេញ៖ នាពេលថ្មីៗនេះ ឃើញមានការចែករំលែកពីរូបភាព តោមួយក្បាលនៅផ្ទះដ៏ធំស្កឹមស្កៃក្នុងរាជធានីភ្នំពេញ ដោយខណៈពេលនេះ អាជ្ញាធរបានចុះធ្វេីការដកហូតសត្វព្រៃនៅក្នុងទីតាំងនោះហើយ។

ដោយឡែក អាជ្ញាធរចម្រុះបានចុះធ្វេីការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន ហើយប្រតិបត្តិកាចុះដកហូតសត្វតោនោះ ធ្វេីឡេីងនៅព្រឹកថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ​ សីហា​ នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ​ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋានដើម្បីចុះដកពីជនជាតិចិនដែលបានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលជាប្រភេទសត្វព្រៃនៅក្នុងផ្ទះដោយខុសច្បាប់។

នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញបានឱ្យដឹងថា​ ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលេីពីសំណាក់បុរសជនជាតិចិន ទេីបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វេីការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដេីម្បីបញ្ជូនទៅថែរក្សាទុក​។

លោកបន្តថា ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ​ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់។ ចំពោះសត្វតោឈ្មោលមួយក្បាលនោះនឹងធ្វេីការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ​ ដេីម្បីចិញ្ចឹមបីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វេីការណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត​៕

ប្រភព និងរូបភាពដោយ៖ EPOST TV

សូមចូលទស្សនារូបភាពខាងក្រោម៖

អាជ្ញាធរបានចុះធ្វេីការដកហូត ពីម្ចាស់ជនជាតិចិន
ម្ចាស់ជនជាតិចិន និងសត្វតោរបស់លោក 
អាជ្ញាធរបានចុះធ្វេីការដកហូត ពីម្ចាស់ជនជាតិចិន
អាជ្ញាធរបានចុះធ្វេីការដកហូត ពីម្ចាស់ជនជាតិចិន
ម្ចាស់ជនជាតិចិន និងសត្វតោរបស់លោក 
សត្វតោរបស់ជនជាតិចិន
សត្វតោរបស់ជនជាតិចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]