សៀមរាប៖ រយៈពេលក្រោយៗនេះ ខេត្តសៀមរាប បានរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ 21A/B-1-617.2 (Delta) ដែលមានប្រភពមកពីប្រទេសឥណ្ឌា ចំនួន០៤ករណីហើយ។
ដោយឡែក គិតត្រឹមថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ 21A/B-1-617.2 (Delta) លើមនុស្សចំនួន ០៤នាក់ហើយ ដែលសុទ្ធសឹងជាពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ក្នុងនោះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ចំនួន ០២នាក់ និងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ចំនួន ០២នាក់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកថា វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ 21A/B-1-617.2 (Delta) នេះ ជាប្រភេទវីរុសដែលវាមានសមត្ថភាពចម្លងលឿនរហ័ស និង កាចសាហាវជាងមុន ធ្វើឲ្យអ្នកជំងឺស្លាប់លឿន ប្រសិនបើអ្នកជំងឺនោះ កើតរោគសញ្ញាសួតធ្ងន់ធ្ងរ ហើយពេទ្យជួយមិនបានទាន់ពេលវេលា ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]