ថៃ​៖ ទោះបីជាមិនសូវមានរូបភាពស្និទ្ធស្នាលជាមួយនឹងស្វាមីក៏ពិតមែន តែទំនាក់ទំនងនៅក្នុងគ្រួសាររបស់ តារាស្រី Chompoo Araya និង ស្វាមីរបស់នាង នៅតែមានភាពល្អប្រសើរជានិច្ច។ 

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់តារាស្រីរូបនេះ ស្វាមីរបស់នាង បានធ្វើឲ្យមានភាពភ្ញាក់ផ្អើល និងមានភាពរីករាយយ៉ាងខ្លាំង ដោយបានទិញឡានស៊េរីទំនើបមួយគ្រឿង ម៉ាក Lamborghini ដែលមានតម្លៃចាប់ពី ២៣ លានបាត (ប្រហែលជាង ៧០ ម៉ឺនដុល្លា) ជាកាដូខួបកំណើតដ៏ពិសេសមុនមួយថ្ងៃ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក្នុងនោះដែរ នាងព្រមទាំងគ្រួសារបាននាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ បើទោះបីជាជើងរបស់ស្វាមីនាងនៅមិនទាន់ជាសះស្បើយក៏ដោយ ជាពិសេស ថែមទាំងបង្ហាញឲ្យឃើញ ពីស្នាមញញឹមរបស់អ្នកម្ដាយរូបស្រស់ម្នាក់នេះ ដែលមានភាពរីករាយ បន្ទាប់ពីបានកាដូដ៏ពិសេស និងការយកចិត្តទុកដាក់ដោយសម្ងាត់ពីស្វាមីរបស់នាង៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo និង ស្វាមី
Chompoo និង ស្វាមី
 Chompoo និង ស្វាមី
រូបភាព ដែល Chompoo បានកាដូឡានពីស្វាមី
រូបភាពជុំគ្រួសារ ដែល Chompoo បានកាដូឡានពីស្វាមី
រូបភាពជុំគ្រួសារ ដែល Chompoo បានកាដូឡានពីស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]