បរទេស៖ រូបភាពជាលើកដំបូងចាប់តាំងពីកូនស្រីបង្កើតរបស់តារាសម្តែងស្រី Angelina Jolie និងជាមួយអតីតស្វាមី Brad Pitt  បានបង្កើតចំណាប់អារម្មណ៍ដោយសារតែនាងស្រដៀងនឹងម្តាយរបស់នាងកាន់ខ្លាំង ពេលចម្រើនវ័យចូល ​១៤ឆ្នាំ។

តួយ៉ាង ក្មេងស្រី Shiloh ត្រូវបានគេសរសើរថាមានទម្រង់មុខ ដែលស្រស់ស្អាតខ្លាំងបំផុតក្នុងចំណោមកូនៗទាំង ៣ របស់តារាសម្តែងស្រី មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានគេ រូបគេ ពិតជាដូចម្តាយរបស់ខ្លាំងតែម្តង ពោលគឺថាដូចកាល Angelina នៅពេលជំទង់ដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់ទៅកាលពីមុន Shiloh ចូលចិត្តតែងខ្លួនជាមួយស្ទីល tomboy ដែលរូបគេចូលចិត្ត លើសពីនេះ រូបគេធ្លាប់ចូលចិត្តធ្វើខ្លួនដូចជាក្មេងប្រុស ថែមទាំងឲ្យអ្នករាល់គ្នា ដែលនៅក្នុងគ្រួសារ ហៅរូបគេថា «John» ទៀតផង។

យ៉ាងណាមិញ Angelina និង Brad គោរពបុគ្គលកូនស្រីរបស់ពួកគេ ហើយមិនហាមឃាត់ Shiloh ពីអ្វីដែលគេចូលចិត្តនោះទេ។ មនុស្សជាច្រើនជឿជាក់ថា Shiloh គឺជាមនុស្សកែភេទ ប៉ុន្តែទីបំផុតនាងបានផ្លាស់ប្តូរទៅរកស្ទីលស្រីនៅពេលចូលវ័យជំទង់ ដែលត្រូវបានគេកត់សម្គាល់ថាសម្រស់ ពិតជាមិនធម្មតា ដែលមានរសនិយមស្អាត ដែលកាន់ទៅម្តាយហ្នឹងតែម្តង៕

ប្រភព៖ hollywoodlife

សូមទស្សនារូបភាពខាងក្រោម៖

Shiloh កាលពីមុន 
Angelina និងកូនប្រុស
Shiloh និង  Angelina
Shiloh និង Angelina

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]