បរទេស៖ តារាចម្រៀងរ៉េបដ៏ល្បីរបស់អាមេរិក Cardi B ទន្ទឹមនឹងមានភាពជោគជ័យនិងល្បីល្បាញក្នុងវិស័យសិល្បៈ នាងក៏ជាតារាស្រីមួយរូបដែលបានរៀបការសាងគ្រួសារជាមួយតារាប្រុស Offset និងមានកូនស្រីម្នាក់រស់នៅយ៉ាងសោយសុខផងដែរ។ បើទោះបីជាមួយរយៈក្រោយនេះ គេឧស្សាហ៍ឃើញពួកគេឈ្លោះគ្នាញឹកញាប់បន្តិចមែន តែចុងក្រោយប្ដីប្រពន្ធមួយគូនេះនៅតែវិលត្រឡប់មកត្រូវគ្នាដូចដើមវិញ។

Cardi B និងប្ដី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ Cardi B ស្រាប់តែបង្ហើបពីដំណឹងល្អមួយដល់ហ្វេនៗនៅលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយរូបថតបញ្ចេញផ្ទៃពោះប៉ោងធំមួយសន្លឹក បង្ហាញថាពេលនេះនាងកំពុងតែមានផ្ទៃពោះកូនទីពីរហើយ ខណៈពេលនេះ កូនស្រីច្បងរបស់នាងក៏មានវ័យជាងពីរឆ្នាំទៅហើយដែរ។

យ៉ាងណាមិញ ជាមួយនឹងដំណឹងដ៏ល្អមួយនេះ សម្រាប់ហ្វេនៗដែលជាអ្នកគាំទ្រតារារ៉េបរូបនេះ ពេលបានឃើញហើយ គេក៏នៅនាំគ្នាផ្ញើពាក្យចូលរួមអបអរសាទរ តាមរយៈខមិនសឹងគ្រប់គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Cardi B
Cardi B
រូបបង្ហាញផ្ទៃពោះរបស់ Cardi B

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]