ថៃ: កាលពីថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញកន្លងទៅនេះ ពលករខ្មែររាប់រយនាក់បានធ្វើដំណើរសម្រុកត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនស្រុកកាបឈើង ខេត្តសុរិន្ទ បន្ទាប់ពីរាជរដ្ឋាភិបាលថៃបានចេញសេចក្តីប្រកាសបិទខ្ទប់កន្លែងស្នាក់នៅកម្មករសំណង់រយៈពេល៣០ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១តទៅ ក្រោយពីប្រទេសក្បែរខាងកម្ពុជាមួយនេះ បានបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីជាច្រើនករណីពីមួយថ្ងៃទៅមួយថ្ងៃ។
សូមរំលឹកផងដែលថា គិតត្រឹមថ្ងៃនេះ ប្រទេសថៃមានករណីឆ្លងសរុបចំនួន ២៤៩៨២៥នាក់ ក្នុងនោះមានករណីឆ្លងថ្មីចំនួន ៥៤០៦នាក់ ខណ:ដែលមានករណីស្លាប់ចំនួន ១៩៣៤នាក់ ឈរនៅក្នុងលំដាប់លេខ៧៦ នៃបណ្តាប្រទេសដែលមានករណីឆ្លងកូវីដនៅទូទាំងសកលលោក៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ឃើញឲ្យកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]