កំពង់ឆ្នាំង៖ ដំណឹងល្អសម្រាប់បងប្អូនអ្នកខេត្តកំពង់ឆ្នាំងទាំងអស់គ្នា ចាប់ពីថ្ងៃទី២៨ ខែមិថុនានេះតទៅ foodpanda នឹងពង្រីកសេវាកម្មរបស់ខ្លួនដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ។ ជាមួយនឹងការមកដល់ខេត្តកំពង់ឆ្នាំងនេះដែរ  foodpanda ក៏បាននាំមកនូវការផ្តល់ជូនពិសេសៗ ក៏ដូចជាប្រម៉ូសិនជាច្រើនផងដែរ។

ក្នុងនោះសម្រាប់អតិថិជនថ្មីនៅខេត្តកំពង់ឆ្នាំង អាចប្រើប្រាស់កូដ «HELLOKPCH» ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% រហូតដល់៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 foodpandaពង្រីកសេវាកម្មដល់ខេត្តកំពង់ឆ្នាំង 

សម្រាប់ការចូលមកដល់ទឹកដីខេត្តកំពង់ឆ្នាំង អ្នកតំណាង foodpanda ក៏​បាន​នាំ​យក​សម្ភារៈពេទ្យ សម្ភារៈប្រើប្រាស់ការពារមេរោគកូវីដ-១៩ ដូច​អាល់កុល ម៉ាស និងទឹកបរិសុទ្ធ ជូនដល់សាលាខេត្តកំពង់ឆ្នាំង ដែលសកម្ម​ភាព​នេះ ក៏​បង្ហាញពី​ការ​សហ​ការ​​យ៉ាង​ស្អិត​រមួតជាមួយ​នឹង​​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំ​ងឺ​កូវីដ ១៩ ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និងការ​ចូលរួម​​ចំណែក​ជួយ​ដល់​សង្គមផង​ដែរ​​។

ជាក់ស្តែង បើទោះបីជាស្ថានភាពជំងឺកូវីដ១៩មិនទាន់ធូរស្រាលនៅឡើយក៏ដោយ ក៏ foodpanda នៅតែព្យាយាមពង្រីកសេវាកម្មរបស់ខ្លួនទៅតាមបណ្តាខេត្តផ្សេងៗបន្ថែមផងដែរ។ គោលបំណងធំនោះ គឺចង់សម្រាលទុកលំបាករបស់ម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យម ដើម្បីបង្កើនការលក់ម្ហូបអាហាររបស់ពួកគាត់។

 foodpandaពង្រីកសេវាកម្មដល់ខេត្តកំពង់ឆ្នាំង 

លើសពីនេះ វាក៏ជាផ្នែកមួយក្នុងការជួយទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ១៩ផងដែរ ពោលបងប្អូនទាំងអស់គ្នាមិនចាំបាច់ចេញក្រៅ ក៏អាចកុម្ម៉ង់ម្ហូបឆ្ងាញ់ៗពី foodpanda មកញ៉ាំនៅផ្ទះបាន ជាមួយនឹងការប្រើប្រាស់វិធីទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ​។ បុគ្គ​លិក​ដឹក​ជញ្ជូន​​​របស់យើង តែង​តែ​អនុវត្តវិធាន​ការ​អនា​ម័យ​ជានិច្ចដូ​ចជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ធុង​ដឹក​ឥវ៉ាន់​ជា​ប្រចាំ

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា foodpanda គឺជាកម្មវីធីដឹកជញ្ជូនអាហារឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីរបស់យើងទាំងមូលផងដែរ ដោយមានជម្រើសអាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាពនិងរក្សាអនាម័យម្ហូបអាហារបានល្អ រួមជាមួយសេវាកម្មដឹកជញ្ជូលរហ័សទាន់ចិត្តផងដែរ។

 foodpandaពង្រីកសេវាកម្មដល់ខេត្តកំពង់ឆ្នាំង 

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា រួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ និងកំពង់ស្ពឺ។​

កុំភ្លេចណា ទាញយកកម្មវីធីទូរស័ព្ទ foodpanda (http://onelink.to/fpkh) ដើម្បី​បញ្ជាទិញ ​អាហារឆ្ងាញ់ៗ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ជាមួយសេវាដឹកតម្លៃសមរម្យនិង ឥតគិតថ្លៃ សម្រាប់ទីតាំងជាច្រើនក្បែរៗលោកអ្នក។​​ សូមចុច Subscribe Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានប្រូម៉ូសិនពិសេសៗប្រចាំថ្ងៃ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនទៀត៕ 

 foodpandaពង្រីកសេវាកម្មដល់ខេត្តកំពង់ឆ្នាំង 
 foodpandaពង្រីកសេវាកម្មដល់ខេត្តកំពង់ឆ្នាំង 
 foodpandaពង្រីកសេវាកម្មដល់ខេត្តកំពង់ឆ្នាំង 
 foodpandaពង្រីកសេវាកម្មដល់ខេត្តកំពង់ឆ្នាំង 
 foodpandaពង្រីកសេវាកម្មដល់ខេត្តកំពង់ឆ្នាំង 
 foodpandaពង្រីកសេវាកម្មដល់ខេត្តកំពង់ឆ្នាំង 
 foodpandaពង្រីកសេវាកម្មដល់ខេត្តកំពង់ឆ្នាំង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]