ថៃ៖ ជាការពិតណាស់ តារាសម្ដែងលំដាប់ប្រទេសថៃ ៤ដួង ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ ពីសម្រស់ដ៏ទាក់ទាញស្រស់ស្អាត និង សម្ថភាពដ៏ប៉ិនប្រសប់ បត់បែនបានគ្រប់ទម្រង់ ដែលកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាហ្វេនៗរបស់ពួកគេផងដែរ។

ក្នុងនោះផងដែ តារាថៃដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងប៉ុន្មានដួងនេះ មិនត្រឹមតែមានភាពល្បីល្បាញមិនចាញ់គ្នានោះទេ ប៉ុន្តែពួកគេថែមទាំងមានឆ្នាំកំណើតដូចគ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះចង់ដឹងថាតារារូបណាខ្លះ ដែលកំពុងទទួលបានប្រជាប្រិយភាពមិនចាញ់គ្នាហើយថែមទាំងមានឆ្នាំកំណើតដូចគ្នាទៀតនោះ?

សូមទស្សនារូបភាពខាក្រោម៖

១.Yaya Urassaya

Yaya Urassaya

ជាការពិតណាស់ Yaya Urassaya បានកើតនៅថ្ងៃទី ១៨ ខែមីនាឆ្នាំ ១៩៩៣ លើសពីនេះ Yaya គឺជាកំពូលតារាសម្តែងថៃ TV3 ផងដែរ។ នាងត្រូវបានគេស្គាល់ថាជា ទេពធីតាពាណិជ្ជកម្មនៅក្នុងឧស្សាហកម្មកំសាន្តថៃផងដែរ។ លើសពីនេះ តារាស្រីរូបនេះបានមានទំនាក់ទំនង ជាមួយកំពូលតារាសម្តែង Nadech Kugimiya អស់រយៈពេល ១០ ឆ្នាំមកហើយ។

២. James Ma

James Ma

ក្នុងនោះផងដែរ កំពូលតារាសម្តែងលោក James Ma រូបនេះកើតនៅថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ១៩៩៣ ពោលរូបលោកថែមជាមិត្តល្អបំផុតរបស់ Yaya Urassaya, Kimmy Kimberley, and Margie Rasriផងដែរ។

៣.Mint Chalida

Mint Chalida

នៅក្នុងបញ្ជីនេះផងដែរ Mint Chalida កើតនៅថ្ងៃទី ០៨ ខែសីហាឆ្នាំ ១៩៩៣ ដោយឡែក នាងគឺជាតារាសម្តែង ដ៏មានប្រជាប្រិយភាពម្នាក់នៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ផងដែរ ។

៤. James Jirayu

James Jirayu

តារាប្រុសរូបសង្ហា លោក James Jirayu កើតនៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ១៩៩៣ លោកក គឺជាតារាសម្តែងម្នាក់ដែលមានប្រជាប្រិយភាពបំផុតនៅទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ផងដែរ៕

ប្រភព៖ thaiupdate

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]