ភ្នំពេញ: ក្រោយផ្ទុះករណីឆ្លងថ្មីនៅក្នុងផ្សារបឹងកេងកង ដែលស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញរួចមក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ អាជីករក្នុងផ្សារបឹងកេងកងទាំងអស់ ត្រូវបានតម្រូវឲ្យទៅយកសំណាក នៅក្នុងវិទ្យាល័យបឹងកេងកង ខណ:ដែលផ្លូវមានចំនួននៅបរិវេណជុំវិញផ្សារនេះ ត្រូវបានអជ្ញាធរមូលដ្ឋានធ្វើការបិទចរាចរជាបណ្តោះអាសន្ន។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមបងប្អូន អាជីវករ និងពុកម៉ែ បងប្អូនដែលមានប្រវត្តិធ្លាប់ពាក់ព័ន្ធ និងបានដើរផ្សារខាងលើនេះកាលពីពេលកន្លងមក សូមមេត្តាទៅធ្វើសំណាកកុំបីអាក់ខានឡើយ ក្នុងគោលដៅរួមចំណែកកាត់ផ្តាច់ខ្សែចម្លងមេរោគកូវីដ១៩នេះ ឲ្យអស់ពីប្រទេសកម្ពុជា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្សាបឹងកេងកង
ប្រជាពលរដ្ឋកំពុងទៅយកសំណាក
វិទ្យាល័យបឹងកេងកង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]