ខេត្តកោះកុង៖ បុគ្គលិកមន្ទីរពេទ្យខេត្តមួយចំនួន បានឆ្លងជំងឺកូវីដ១៩ ដោយមួយចំនួនទៀត បានប៉ះពាល់អ្នកជំងឺកូវីដ១៩ ដោយយថាហេតុ ជារៀងរាល់ថ្ងៃ នេះបើការបញ្ជាក់ឱ្យដឹងពីមន្ទីរពេទ្យខេត្តកោះកុង។
ក្នុងនោះដែរ ប្រភពដដែលបានឱ្យដឹងទៀតថា បុគ្គលិកពេទ្យមន្ទីរពេទ្យទាំងអស់ បានខិតខំប្រឹងប្រែងធ្វើការលះបង់ការលំបាកគ្រប់បែបយ៉ាង និងសេចក្តីសុខផ្ទាល់ខ្លួន ទាំងយប់ទាំងថ្ងៃ ដើម្បីសុខមាលភាពរបស់ប្រជាជន រហូតដល់ក្រុមគ្រូពេទ្យមួយចំនួន បានឆ្លងជំងឺកូវីដ១៩នេះ ពីអ្នកជំងឺ ហើយមួយចំនួន បានប៉ះពាល់អ្នកជំងឺដោយយថាហេតុ រាល់ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក មន្ទីរពេទ្យខេត្តកោះកុង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការយោគយល់ និង អធ្យាស្រ័យខ្ពស់ ចំពោះការរឹតបន្តឹងវិធានការសុខាភិបាល ក្នុងការបម្រើសេវា នៅក្នុងមន្ទីរពេទ្យ ដើម្បីចូលរួមចំណែកកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ និង អតិថិជនដែលមកទទួលសេវាសុខាភិបាលផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]