រាជធានីភ្នំពេញ៖ បុរសជនជាតិចិន ដែលត្រូវបានគេចាប់បាន ថាបានលួចចិញ្ចឹមសត្វតោខុសច្បាប់ នៅភ្នំពេញ ត្រូវបានផាកពិន័យទឹកប្រាក់ចំនួន ៣០,០០០ដុល្លារអាមេរិក (បីម៉ឺនដុល្លារ) និង ត្រូវបង្ខំចុះកិច្ចសន្យាមិនត្រូវបានចិញ្ចឹមសត្វព្រៃ ដោយក្រសួងកសិកម្ម និងរុក្ខាប្រមាញ និង នេសាទ។
អ្នកតំណាងរដ្ឋបាលព្រៃឈើ លោកកែវអូម៉ាលីស បានមានប្រសាសន៍ថា សត្វតោចិញ្ចឹមដែលត្រូវបានចិញ្ចឹមដោយខុសច្បាប់ ហើយធ្មេញនិងក្រញ៉ាំរបស់វាត្រូវបានគេដក មុនពេលសត្វតោនេះ ត្រូវបានជួយសង្គ្រោះនៅ វីឡារបស់បុរសជនជាតិចិនដែលមិនបញ្ចេញឈ្មោះនៅសង្កាត់បឹងកេងកង ១ ដែលធ្វើឡើងដោយអាជ្ញាធររាជធានីភ្នំពេញនិង សម្ព័ន្ធភាពសត្វព្រៃនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការបញ្ជាក់ពីលោក អូម៉ាលីស បានបន្ថែមថា សត្វតោនេះមានដើមកំណើតនៅលើវាលស្មៅនៃទ្វីបអាហ្រ្វិកប៉ុន្តែ អាជ្ញាធរកំពុងស៊ើបអង្កេតថាតើវាត្រូវបានគេជួញដូរចូលប្រទេសកម្ពុជាយ៉ាងដូចម្តេច។ លោកបានបញ្ជាក់ជាថ្មីថាច្បាប់កម្ពុជាអនុញ្ញាតឱ្យមានការចិញ្ចឹមសត្វមួយចំនួន ប៉ុន្តែ អ្នកដែលចង់ចិញ្ចឹមសត្វកម្រត្រូវដាក់ពាក្យសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។
យោងតាម លោក គាំ សីហា ប្រធានរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានឱ្យដឹងថា មនុស្សទូទៅ មិនមានសិទ្ធក្នុងការចិញ្ចឹមសត្វនោះទេ ក្នុងនោះ លោកមានប្រសាសន៍ថា៖ ម្ចាស់ជាជនជាតិចិន ត្រូវបានកោះហៅដោយអាជ្ញាធរ ឱ្យបញ្ឈប់ចិញ្ចឹមសត្វព្រៃបែបនេះ។
យោងទៅតាមអង្គការសម្ព័ន្ធភាពសត្វព្រៃ Wildlife Alliance បានឱ្យដឹងថា សត្វតោនោះគឺមានអាយុប្រហែល ១៨ ខែមានទំងន់ ៧០ គីឡូក្រាមនិងត្រូវបានចិញ្ចឹមដោយជនជាតិចិន តាំងពីសត្វតោនោះនៅតូចមកម្លេះ ប៉ុន្តែលក្ខខណ្ឌនៃវីឡាដែលសត្វតោត្រូវបានគេរក្សាទុកគឺមិនសមរម្យសម្រាប់សត្វព្រៃទេ។
សម្ព័ន្ធភាពសត្វព្រៃ បន្តទៀតថា ៖ ការដកក្រញ៉ាំនិងធ្មេញចចករបស់វាគឺ កាត់បន្ថយគុណភាពជីវិតរបស់សត្វតោ ប៉ុន្តែឥឡូវនេះ សត្វតោនេះ កំពុងត្រូវបានមើលថែរក្សាយ៉ាងល្អត្រឹមត្រូវ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]