ភ្នំពេញ៖ ការជិះកម្សាន្តដែលផ្តល់បទពិសោធន៍តែមួយគត់ ដែលផ្តល់ដោយប្រេនយីហ៊ោម៉ូតូល្បីល្បាញមួយគឺ Royal Enfield ។ ដោយមានការជឿរទៅលើវប្បធម៌នៃការជិះកម្សាន្តបែប Pure Motorcycling ក្រុមហ៊ុនម៉ូតូមួយនេះ តែងតែរៀបចំការជិះកម្សាន្តបែបជាក្បួនជារៀងរាល់ខែ ដើម្បីបង្កើតនូវទំនាក់ទំនងស្អិតរមួតរវាងក្រុមហ៊ុន និងអតិថិជនរបស់ខ្លួន។
Royal Enfield ក្រុមហ៊ុនយីហោម៉ូតូ ដែលមានអាយុកាល១២០ឆ្នាំមកហើយ បានរៀបចំការជិះកម្សាន្តសម្រាប់ពេលព្រឹក និងការជិះពេលយប់ ដែលចាប់ផ្តើមពីទីតាំងអគារតាំងបង្ហាញរបស់ខ្លួន មានអាស័យដ្ឋាននៅផ្លូវសហព័ន្ធរុស្សី។ ក្នុងកំឡុងឆ្នាំ ២០២១ នេះ គេសង្កេតឃើញថា មានតែក្រុមហ៊ុន Royal Enfield តែមួយគត់ ដែលបង្កើតនូវការជិះកម្សាន្តជាមួយអតិថិជន ហើយគោរពតាមគោលការណ៍យ៉ាងតឹងរឹងម៉ត់ចត់ដោយមិនឲ្យលើសពី ១៥នាក់ តាមការណែនាំរបស់រាជរដ្ឋាភិបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការជិះកម្សាន្តទាំងពីរលើកនៅក្នុងខែមិថុនា ឆ្នាំ២០២១ នេះ បានធ្វើឡើងនៅរមណីយដ្ឋានធម្មជាតិមួយ ដែលស្ថិតនៅចន្លោះខេត្តតាកែវ និងកំពត ហើយនិងការជិះកម្សាន្តបែបសម្រាកលំហែរាត្រីថ្ងៃសុក្រមួយទៀត ដែលធ្វើឡើងនៅអាតិទ្យមុននេះ។
ការជិះជាក្បួនទាំងពីរលើកនេះ ជាការបើកឱកាសមួយដែលអនុញ្ញាត្តិឲ្យអ្នកចូលរួម ក៏ដូចជាអតិថិជនផ្ទាល់បានឃើញពីសមត្ថភាពកំលាំងម៉ាស៊ីនរបស់ម៉ូតូ Royal Enfield នៅលើដងវិថីប្រទេសកម្ពុជា។ ជាមួយកំលាំង Torque ដ៏អស្ចារ្យ បានធ្វើឲ្យគ្រប់ម៉ូឌែលនៃយីហោម៉ូតូមួយនេះ អាចបត់បែនបានទៅតាមស្ថានភាពផ្លូវក្នុងប្រទេស មិនថាផ្លូវរអិល ឡើងចំនោត ចុះទួល ចូលព្រៃ គ្រហុក គ្រលុក ដីសើមភក់ និងជោគជាំដោយភ្លៀងយ៉ាងណានោះទេ ក៏ម៉ូតូនេះនៅតែអាចបង្អួតរាងសង្ហាររបស់ខ្លួន និងអ្នកជាម្ចាស់ឲ្យកាន់តែលេចធ្លោថែមមួយកម្រិតទៀត។
អតិថិជនរបស់ Royal Enfield ជាមួយនឹងក្រសែភ្នែកមនុស្សជាច្រើនបានចោលសំលឹងមកយីហោម៉ូតូនេះ ហើយស្ងប់ស្ងែងជាមួយនឹងវត្តមាន ការរចនារបស់វានៅក្នុងបរិបទប្រទេសកម្ពុជា។ ដំនើរកម្សាន្តនេះមិនត្រឹមតែធ្វើឲ្យអតិថិជនទទួលបានអ្វីដែលថ្មីប៉ុន្នោះទេ ប៉ុន្តែវាបានបង្កើតនូវភាពស្អិតរមួតរវាងអតិថិជន និងអតិថិជន ឲ្យមានពេលវេលាជជែកពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍នៃម៉ូតូរៀងខ្លួន ក៏ដូចជាបណ្តុះនៃសហគមន៍គ្រួសារតែមួយ។
ក្រុមហ៊ុនម៉ូតូ Royal Enfield បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជះឥទ្ធិពលរបស់ខ្លួនទៅលើវិស័យកង់ពីរនៅក្នុងប្រទេសកម្ពុជា ក្នុងខណៈពេលដែលក្រុមហ៊ុនម៉ូតូធំជាច្រើនបានដួលរលំ ហើយចាកចេញពីពិភពគុនម៉ូតូធំតាំងពីឆ្នាំ ២០២០មកម្លេះ។
ក្រុមហ៊ុន Royal Enfield ជាមួយនឹងប្រវត្តរឿងរ៉ាវដ៏យូរអង្វែង ការរចនាកែច្នៃដ៏ឥតខ្ចោះ ម៉ូតូធំមួយនេះចាប់ផ្តើមក្នុងតំលៃចាប់ពី ៤,០០០ ដុល្លារ ឡើងទៅជាមួយ និងឈុតសំលៀកបំពាក់ មួកសុវត្ថិភាព និងគ្រឿងបន្លាស់ដែលមានស្រាប់ ជាពិសេសគឺមជ្ឈមណ្ឌលថែទាំ និងជួសជុលម៉ូតូរបស់ក្រុមហ៊ុនដែលសុទ្ធសឹងជាអ្នកត្រួសត្រាយផ្លូវឲ្យឃើញពីជោគជ័យ ដែលកៀកមកដល់សន្សឹមៗ ដូចដែលធ្លាប់ទទួលបាននៅបណ្តាប្រទេសអាស៊ានដូចជា ប្រទេសថៃ វៀតណាម ឥណ្ឌូណេស៊ី សាំងហ្គាពួរ និងប្រទេសកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]