កូរ៉េខាងត្បូង៖ អាចនិយាយបានថា បច្ចុប្បន្នតារាចម្រៀង Lalisa Manoban សមាជិកកូនពៅក្រុម BLACKPINK ត្រូវបានអ្នកគាំទ្រស្ទើរតែជុំវិញពិភពលោកទទួលស្គាល់ថា ជាតារាស្រីវ័យក្មេងម្នាក់ដែលមានទេពកោស្យសិល្បៈពូកែគ្រប់បែបយ៉ាង ហើយថែមទាំងមានសម្រស់ស្រស់ស្អាតខ្លាំងផងដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណេតនៅឯក្រៅប្រទេសជាច្រើន ទើបតែផ្ទុះការវែកញែកយ៉ាងចម្រូងចម្រាស់ ទាក់ទងទៅនឹងសម្រស់របស់ Lisa ទៅវិញ។

ដោយក្នុងនោះមនុស្សមួយចំនួន នៅតែដាក់ការសង្ស័យថា Lisa ប្រហែលជាធ្លាប់ធ្វើការវះកាត់សម្ផស្សជាក់ជាមិនខាន ព្រោះពួកគេបានលើកយករូបភាពរបស់នាងកាលពីមិនទាន់ចូលសិល្បៈ យកមកប្រៀបធៀបនឹងរូបបច្ចុប្បន្នភាព គឺវាមានលក្ខណៈខុសគ្នាឆ្ងាយណាស់។ ដោយកាលពីមុន Lisa មានច្រមុះមិនសូវស្រួច ហើយសម្បុរក៏ស្រអាប់មិនសូវភ្លឺថ្លាដូចពេលនេះដែរ។ ជាហេតុធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណេតទាំងនោះ មានការបញ្ចេញមតិទាំងល្អ និងមិនល្អជាច្រើន ដោយគេបានលើកឡើងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្រាយមតិខ្លះៗរបស់អ្នកលេងអ៊ីនធើណេត

យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យដោយមនុស្សមួយចំនួនតូចដែលមិនចូលចិត្តនាងតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រ Lisa ជាច្រើននៅតែពេញចិត្តតារាស្រីរូបបនេះដដែលផងដែរ។ ព្រោះគេយល់ថា ការវះកាត់កែសម្ផស្សវាមិនមែនជារឿងដែលមិនល្អអ្វីនោះទេ គេគ្រាន់តែចង់កែលម្អខ្លួនឯងឲ្យមើលទៅស្អាតសាកសមឈ្មោះជាកំពូលតារាតែប៉ុណ្ណោះ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? ទស្សនារូបភាពខាងក្រោម៖

Lisa ពីមុន
Lisa ពីមុន
Lisa ពីមុន
Lisa ពីមុន
Lisa បច្ចុប្បន្ន
Lisa បច្ចុប្បន្ន
Lisa បច្ចុប្បន្ន
Lisa បច្ចុប្បន្ន

ប្រភពពី៖ Kenh14.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]