តារាកម្សាន្ត: តារាសម្តែង និងជាតារាចម្រៀងពន្លកថ្មី ប្អូនស្រី ល្អហួស ឬដែលមហាជន និងហ្វេនៗជាច្រើនបានស្គាល់នាងតាមរយ:ការសម្តែង និងការបកស្រា​យចម្រៀងបានយ៉ាងពីរោះផងដែលនោះ បានធ្វើឲ្យប្រិយមិត្ត ជាពិសេសអ្នកដែលនិយមគាំទ្រតារាស្រី ពន្លកថ្មី ធនធានកម្ររូបនេះ មានការភ្ញាក់ផ្អើល និងស្ងើចសរសើរនាងជាខ្លាំង ក្រោយពេលដែល សមាគមអ្នកសិល្ប:ស័្មគ្រចិត្តខេត្តសៀមរាប បានធ្វើការចេញលិខិតថ្លែងអំណរគុណដល់ល្អហួស ដែលប្អូនស្រីបានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទិញស្បៀងចែកជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះនឹងការខ្វះខាតចំនួន១៥គ្រួសារ។

សូមរំលឹកផងដែលថា ប្អូនស្រីល្អហួស មិនត្រឹមតែមានទឹកចិត្តសប្បុរសប៉ុណ្ណោះទេ ប៉ុន្តែប្អូនស្រីក៏មានរូបសម្រស់ស្រស់ស្អាត និងសមត្ថភាពដ៏ពូកែ ដោយប្អូនស្រីអាចនិយាយបាន៣ភាសាគឺ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃបានយ៉ាងល្អប្រសើរផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

  ប្អូនស្រី ល្អហួស
  ប្អូនស្រី ល្អហួស
  ប្អូនស្រី ល្អហួស
លិខិតថ្លែងអំណរគុណរបស់ សមាគមអ្នកសិល្ប:ស័្មគ្រចិត្តខេត្តសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]