ថៃ៖ អស់រយៈពេលជាយូរមកហើយ ដែលតារាចម្រៀងស្រី Kratae ហាក់មិនបង្ហាញពីទំនាក់ទំនងស្នេហាជាមួយនឹងបុរសណាម្នាក់ឡើយ ដែលជាហេតុធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន កំពុងតែរង់ចាំមើល ពីរឿងរ៉ាវនៅក្នុងជីវិតផ្ទាល់ខ្លួន របស់តារាស្រីរូបនេះ។
ដោយឡែក កាលពីថ្មីៗនេះ តារាស្រី Kratae ស្រាប់តែបានចេញមកបង្ហាញពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ឲ្យអ្នកទស្សនាជាច្រើនបានដឹងថា ការពិតទៅ រូបនាងមិនបាននៅ Single តែម្នាក់ឯងអ្វីនោះទេ ដោយបានបង្ហើបថា នាងមានមិត្តប្រុសដែលជាអ្នកជំនួញនិងមានអាយុតិចជាងនាង ជាពិសេស អ្នកទាំងពីរ ព្រមទាំងបានទាក់ទងគ្នាអស់រយៈពេល ៨ ឆ្នាំមកហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ អស់រយៈពេល ៨ ឆ្នាំដែលបានទាក់ទងគ្នាមកនេះ នាង និងគូស្នេហ៍ ក៏មានគោលដៅដូចគ្នា ផងដែរ ដោយនៅក្នុងនោះដែរ គូស្នេហ៍មួយគូនេះ ធ្លាប់បាននិយាយថា ពេលណាការលក់របស់របរ បានតម្លៃ ១០០ លានបាតហើយ អ្នកទាំងពីរនឹងរៀបការជាមួយគ្នាហើយ ប៉ុន្តែ ត្រូវតែលក់ឲ្យបាន ១០០ លាន ក្នុងរយៈពេល ១ ឆ្នាំ ដូច្នេះ អ្នកទាំងពីរគិតថា វាហាក់បីដូចជាលឿនពេកហើយ។ ហើយបន្ទាប់ពីនោះ គូស្នេហ៍មួយគូនេះ បានផ្លាស់ប្តូរគោលដៅថ្មីមួយដែលក្នុងរយៈពេល ៣ ឆ្នាំ ប្រសិនបើ អាចរកបានលើសពី ១ ពាន់លាន នោះអ្នកទាំងពីរនឹងឈានដល់ចំណុចពិសេសនៅក្នុងការគិតគូររឿងរៀបការជាមួយគ្នា ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]