បរទេស​៖ យោងតាមគេហទំព័រមួយបានចេញផ្សាយដោយបានលើកឡើងថា កូនប្រុសច្បង David Beckham ដែលត្រូវជាលោក Brooklyn Beckham បានទិញវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង សម្រាប់គម្រប់ខួប ១ឆ្នាំនៃការភ្ជាប់ពាក្យជាមួយគូដណ្តឹង ដែលមានតម្លៃរហូតទៅដល់ ១០លានដុល្លារឯណោះ។

យ៉ាងណាមិញ ទ្រព្យសម្បត្តិដ៏មានតម្លៃនេះ មានទីតាំងនៅ Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក ដែលមានផ្ទៃដី ៧,០០០ ម៉ែតការេ ក្នុងនោះមានបន្ទប់គេង ៥ ដែលមានផ្ទះបាយ អាងហែល ទឹកស្ប៉ា បន្ទប់ដាក់ស្រាជាន់ក្រោមដី និងថែមទាំងមានទេសភាពពីលើភ្នំ គួរឲ្យចង់ទស្សនាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត វីឡានេះត្រូវបានសាងសង់កាលពីឆ្នាំមុន រហូតមកដល់ពេលនេះវាត្រូវបានសាងសង់រួចរាល់ហើយ ដែលនឹងអាចត្រូវប្រគល់ទៅឱ្យកូនប្រុសច្បង David Beckham រូបនេះ ក្នុងពេលឆាប់ៗ ដោយក្នុងនោះ គេនឹងសន្មត់ថា​លោក នឹងដឹងដៃគូដណ្តឹង ចូលទៅនៅ នាពេលខានមុខនេះ ជាក់ជាមិនខាត៕

ប្រភព៖ https://ahzabnews.com/

សូមទស្សនារូបភាពខាងក្រោម៖

Brooklyn Beckham និងគូដណ្តឹង
Brooklyn Beckham និងគូដណ្តឹង
ទិដ្ឋភាពបរិវេទផ្ទះ
ទិដ្ឋភាពបរិវេទផ្ទះ
ទិដ្ឋភាពបរិវេទផ្ទះ
ទិដ្ឋភាពបរិវេទផ្ទះ
ទិដ្ឋភាពបរិវេទផ្ទះ
ទិដ្ឋភាពបរិវេទផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]