រាជធានីភ្នំពេញ ៖ តារាខ្មែរ ស៊ីណូរ៉ា រ័ត្ន ត្រូវបានស្រទាប់យុវវ័យបច្ចុប្បន្ន គាំទ្រស្ទើរគ្រប់គ្នា ក្នុងនោះរូបលោក ក៏ត្រូវបានគេស្គាល់ជា Influencer ម្នាក់ ដែលបើកចំហពីអត្តចរឹក និងការតុបតែងបែបនារី ដោយគ្មានភាពភ័យខ្លាច មិនតែប៉ុណ្ណោះ រូបលោក ក៏ត្រូវគេស្គាល់ថាជា តារាខ្មែរម្នាក់ ដែលគាំទ្រការស្រលាញ់ភេទដូចគ្នា។

ពិតណាស់ ដោយសារតែបែបនេះហើយ ទើបរូបលោក ផ្ទុះប្រជាប្រិយភាពខ្លាំងដល់សព្វថ្ងៃនេះ លើសពីទៀត បទចម្រៀង Original របស់លោក នីមួយៗ ក៏ទទទួលការគាំទ្រមិនតិចដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ថ្មីៗរូបលោក ក៏បានដាក់ចេញបទថ្មី My Boyfriend Is a B*Tch ដែលត្រូវបាន មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងពាក្យឃ្លាឃ្លង ក្នុងចម្រៀង ដែលប្លែកពី បទចម្រៀងនានា ជាពិសេសគឺ ត្រង់ពាក្យ យន្តហោះពណ៌ស ក្បាលពណ៌ផ្កាឈូក នេះតែម្តង។

គួរបញ្ជាក់ផងដែរថា បទចម្រៀងថ្មីៗនេះ ត្រូវបានតារាខ្មែរល្បីប៉ុន្មានរូបនេះ សរសើរអស់ពីចិត្ត ហើយថែមទៀត ភ្ញាក់ផ្អើលជាខ្លាំង នឹងវីដេអូចម្រៀង ដែលស៊ីគ្នាខ្លាំងជាមួយនឹង ភ្លេងចម្រៀង ជាពិសេសគឺ ឃ្លាពាក្យពេជច៍ ន័យប្រៀបធៀប ប្លែងជាងគេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ស៊ីណូរ៉ា រ័ត្ន
ស៊ីណូរ៉ា រ័ត្ន
ស៊ីណូរ៉ា រ័ត្ន
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]