រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានចេញសេចក្ដីដំណឹងដល់អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារបឹងកេងកងទាំងអស់ ស្ដីពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករផ្សារបឹងកេងកង បានឆ្លងវីរុសកូវីដ-១៩ក្នុងព្រឹត្តិការណ៍ សហគមន៍-២០កុម្ភះ ដែលស្ថានភាពនេះបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីផ្ទុះករណីឆ្លងថ្មីនៅក្នុងផ្សារបឹងកេងកង ដែលស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញរួចមក រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារបឹងកេងកង និង បងប្អូនប្រជាពលរដ្ឋដែលបានចេញ- ចូលផ្សារបឹងកេងកង ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សូមអញ្ជើញមកយកសំណាកតេស្តរកកូវីដ១៩ នៅបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវជាទីបំផុត៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]