ភ្នំពេញ៖ ក្រោយពីផ្ទុះករណីឆ្លងថ្មីនៅក្នុងផ្សារបឹងកេងកង ដែលស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញរួចមក រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារបឹងកេងកង និង បងប្អូនប្រជាពលរដ្ឋដែលបានចេញ- ចូលផ្សារបឹងកេងកង ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សូមអញ្ជើញមកយកសំណាកតេស្តរកកូវីដ១៩ នៅបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវជាទីបំផុត។
ជាមួយគ្នានោះដែរ យោងតាមបើការ Live បន្តផ្ទាល់ពីអ្នករាយការណ៍ BTV នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះ រកឃើញមានអ្នកឆ្លងកូវីដ១៩ នៅផ្សារបឹងកេងកងជិត ២០០ នាក់ទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងចំណោមអ្នកឆ្លង ១៩០ នាក់នោះ មានដូចជា អាជីវករ អ្នករស់នៅក្បែរទីតាំងនោះ ព្រមទាំងអតិថិជនដែលធ្លាប់ទៅទិញទំនិញអីវ៉ែអីវ៉ាន់ជាដើម។
គួរបញ្ជាក់ដែរថា អ្នករស់នៅក្បែរទីតាំងផ្សារនោះ ត្រូវបានអាជ្ញាធរបិទខ្ទប់មិនឲ្យចេញក្រៅឡើយ ដោយតម្រូវឲ្យធ្វើសំណាករួចរាល់សិន ហើយចំពោះអ្នកដែលបានចេញចូលផ្សារបឹងកេងកងចាប់ពីថ្ងៃ ២១ ដល់ ២៦ ខែមិថុនា ឆ្នាំ ២០២១ ត្រូវប្រញាប់ទៅធ្វើតេស្តនៅ Covid-19 នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១ នេះឲ្យបានគ្រប់ៗគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]