កំពត៖ អាជ្ញាធរស្រុកឈូក ខេត្តកំពត បានសម្រេចផ្អាកការលក់ដូរជាបណ្តោះអាសន្ន ក្នុងផ្សារឈូក ដោយសារតែរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ជាអ្នកលក់ដូរនៅក្នុងផ្សារមួយនេះ។

ដោយឡែក ផ្សារឈូក ដែលមានទីតាំងនៅក្នុងខេត្តកំពត ត្រូវបានផ្អាកលក់ដូរ យៈពេល ៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១​​ បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញអាជីវករលក់ដូក្នុងផ្សារចំនួន ១៥នាក់ មានវិជ្ជមានជំងឺកូវីដ១៩ ក្នុងរយៈពេល៤ថ្ងៃជាប់គ្នានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តា អនុវត្តវិធាន៣កុំ៣ការពារទាំងអស់គ្នា កុំប្រហែលឲ្យសោះ៕

ប្រភព៖ BTV Cambodia

សូមចូលអានព័ត៍មានលម្អិតនៅខាងក្រោម៖

ព័ត៍មានលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]