ថៃ៖ អាចនិយាយបានថា គឺជាសំណាងដ៏ល្អមួយ សម្រាប់ តារាស្រី Taew Natapohn ដែលកាលពីកន្លងទៅនេះ បើទោះបីជានាង បានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកឆ្លងកូវីដ១៩ ក៏ពិតមែន ប៉ុន្តែរូបនាងក៏បានរួចផុតពីគ្រោះថ្នាក់នៃការឆ្លងនេះគ្រប់ពេល រហូតដល់ទៅ ៦ ដង ទៅហើយ។ 

ដោយឡែក ថ្មីៗនេះ គឺជាលើកទី ៧ ដែល តារាស្រីរូបនេះ បានមុខប្រឈមនឹងគ្រោះថ្នាក់ នៃការឆ្លងជំងឺនេះសាជាថ្មីម្ដងទៀត បន្ទាប់ពីបានចូលរួមសិក្ខាសាលា ជាមួយនឹង តារាស្រី Pancake Khemanit ដែលបានរាយការណ៍ថានាងត្រូវបានឆ្លងជំងឺកូវីដ១៩ ថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះតារាស្រី Taew ក៏ចេញមកបានបង្ហោះសារដោយបានបញ្ជាក់ថា នៅក្នុងសិក្ខាសាលានោះ មនុស្សទាំងអស់គឺសុទ្ធតែបានពាក់ម៉ាស់គ្រប់ពេល តែទោះជាយ៉ាងណា សម្រាប់ រូបនាងនៅតែរង់ចាំមើលលទ្ធផលពីការធ្វើតេស្ត និងធ្វើចត្តាឡីស័កខ្លួនឯង ដើម្បីជៀសវាងពីការឆ្លង ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Taew
Taew
Taew
Taew
Pancake
Taew និង Pancake

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]