បរទេស៖ ថ្មីៗនេះ នៅក្នុងវិស័យកម្សាន្តតន្រ្តីនៅសហរដ្ឋអាមេរិក កំពុងតែទទួលបានដំណឹងល្អមួយទៀតនៅពេលដែល តារាចម្រៀងរ៉េប Cardi B ស្រាប់តែបង្ហើបថានាងមានផ្ទៃពោះជាលើកទី ២ ជាមួយមិត្តប្រុសរបស់នាង។

ដោយឡែកព័ត៌មានមួយនេះ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែថា កូនស្រីដំបូងរបស់គូស្នេហ៍អ្នកទាំងពីរ ទើបតែមានអាយុ ៣ ឆ្នាំប៉ុណ្ណោះ​ បន្ទាប់ពីនាង បានចែករំលែករូបភាព នៃការពរពោះរបស់នាងនៅលើបណ្តាញសង្គម Instagram

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលមានផ្ទៃពោះលើកទី ២ កាន់តែសាហាវ បន្ទាប់ពីម្ចាស់បទ «WAP» រូបនេះ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការនាំយក ការសម្តែងឈុតធំ ខណៈរូបនេះកំពុងតែពរពោះ បានឡើងច្រៀង នៅលើឆាក នៃពានរង្វាន់ BET កាលប៉ុន្មានមុននេះ។

ទោះជាយ៉ាងណា ការសម្តែងដ៏អស្ចារ្យមួយនេះ ជាមួយនឹងលេងស្ទីលមូ៉តឡើងលេចធ្លោ គួបផ្សំទៅនឹងអត្តចរិតដ៏ស្វាហាប់ បូករួមនឹងមានទំនុកចិត្ត បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែមានភាពទាក់ទាញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាឡើងហក់លោត រាំមិនប្រណីលើឆាកតែម្តង៕

ប្រភព៖ Youtube

សូមទស្សនាវីដេអូខាងក្រោម៖

 Cardi​​ B
 Cardi B
 Cardi B
វីដេអូ ដែល  Cardi B បានសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]