កត្តាមួយចំនួនអាចបង្កការរំខានដល់វដ្ដរដូវរបស់ស្រីៗ ធ្វើឲ្យរដូវមិនទៀង ឬបាត់រដូវផងក៏មាន។ ជាធម្មតាវដ្ដរដូវស្រ្តីមានរយៈពេលជាមធ្យម២៨ថ្ងៃ តែអ្នកជំនាញខាងរោគស្រ្តីបញ្ជាក់ដែរថាវដ្ដអាចមានរយៈពេលពី២១ថ្ងៃទៅ៣១ថ្ងៃ ក៏ចាត់ទុកថាធម្មតាដែរ។ ចុះការបាត់រដូវ ឬរដូវមិនទៀង ព្រោះកត្តាអ្វីខ្លះ?
១. ហាត់ប្រាណខ្លាំងៗ ឬធ្វើការធ្ងន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្រីៗធ្វើការងារធ្ងន់ ឬក៏ជាអ្នករត់ប្រណាំងជាដើម អាចនឹងជួបបញ្ហាវដ្ដរដូវ។ ការធ្វើការធ្ងន់ញឹកញាប់ ឬ ហាត់ប្រាណខ្លាំងៗញឹកញាប់ បូករួមនឹងខ្លាញ់នៅក្រោមក្បាលពោះដាក់សម្ពាធលើរាងកាយផង អាចបង្កឲ្យមានសញ្ញាបញ្ជូនទៅខួរក្បាលដើម្បីបញ្ឈប់ការផលិតអ័រម៉ូនបន្តពូជ។
ការសិក្សាបានរកឃើញថាស្រ្តីចូលចិត្តហាត់ប្រាណខ្លាំងៗ មានប្រហែលពាក់កណ្ដាលមានបញ្ហារដូវមិនទៀង ប៉ុន្តែថាការមករដូវយឺតពីរបីថ្ងៃមិនចាត់ទុកថាជាបញ្ហានោះទេ។ យ៉ាងណា បើស្រីៗយើងបាត់រដូវយូរជាងបីខែ គួរតែទៅជួបពេទ្យ។
២. លើសទម្ងន់
បើជាមនុស្សលើសទម្ងន់ យើងនឹងមានខ្លាញ់ច្រើន ហើយខ្លាញ់ដែលលើសនេះនឹងធ្វើឲ្យកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនកើនឡើង ដែលអាចទៅបញ្ឈប់ក្រពេញអូវែមិនឲ្យបញ្ចេញស៊ុត។ ជាមួយគ្នានោះដែរ ជញ្ជាំងស្រទាប់ស្បូនក៏ឡើងក្រាសដែរ។
ដូចគ្នាដែរស្រ្តីដែលធាត់ពេកក៏អាចជួបបញ្ហារដូវមកច្រើន ឬមិនសូវមករដូវ ឬក៏រដូវមករយៈពេលយូរផងដែរ។ បើសិនជាយើងលើសទម្ងន់ និងមានរោគសញ្ញាទាំងនេះ កុំគិតថាវាមិនអីនោះ។ ការមានកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនកើនឡើងច្រើន ក្នុងរយៈពេលវែង ធ្វើឲ្យស្រីៗយើងប្រឈមមុខនឹងជំងឺមហារីកស្រទាប់ស្បូន។ ដើម្បីបន្ថយហានិភ័យនេះ ស្រីៗលើសទម្ងន់គួរហាត់ប្រាណសម្រកទម្ងន់ ឬបើទម្ងន់នៅតែមិនស្រក គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានដឹងថាអាចមានថ្នាំជំនួយឬយ៉ាងណា។
៣. មិនគ្រប់គីឡូ ឬស្គមពេក
រាងកាយរបស់យើងនឹងមានប្រតិកម្មបញ្ច្រាសនៅពេលទម្ងន់ខ្លួនមិនគ្រប់តាមស្ដង់ដារសុខភាពត្រឹមត្រូវ ឬស្គមពេក ដែលនាំឲ្យការផលិតអ័រម៉ូនអឺស្រ្តូហ្សែនក៏មិនគ្រប់គ្រាន់ដែរ។ ស្រ្តីគ្រប់រូបត្រូវការកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនសមស្របមួយដើម្បីបង្កើតជញ្ជាំងស្បូន និងធ្វើឲ្យមានឈាមរដូវ។ យ៉ាងណាបើស្រីៗយើងមានទម្ងន់ទាបជាងធម្មតាតិចតួច នោះមិនជាបញ្ហាទេ ប៉ុន្តែបើសុខៗយើងបែរជាស្រកគីឡូច្រើនភ្លាមៗនោះអាចនឹងប៉ះពាល់វដ្ដរដូវដែរ។ យ៉ាងណា បើយើងស្រកទម្ងន់ច្រើនមែន តែទម្ងន់ខ្លួននៅតែស្ថិតក្នុងកម្រិតល្អចំពោះសុខភាពដដែល នោះរាងកាយនឹងកែសម្រួលវដ្ដរដូវឲ្យល្អប្រសើរវិញនៅពីរបីខែបន្ទាប់។
៤. បរិស្ថានមានជាតិពុល
ការសិក្សាបានរកឃើញថាស្រ្តីធ្វើការនៅកសិដ្ឋានដែលមានប្រើថ្នាំសម្លាប់សត្វល្អិតច្រើន មានបញ្ហារដូវមិនទៀង និងបាត់រដូវញឹកញាប់ ខុសពីស្រ្តីដែលធ្វើការនៅតាមកសិដ្ឋានដែលមិនមានប្រើថ្នាំសម្លាប់សត្វល្អិត។
សារធាតុពុលនេះបង្កការរាំងស្ទះដល់អ័រម៉ូនក្នុងរាងកាយ ធ្វើឲ្យប្រព័ន្ធអង់ដូគ្រីនដំណើរការមិនបានប្រក្រតី។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកជំនាញណែនាំឲ្យស្រីៗយើងកាត់បន្ថយការប៉ះពាល់សារធាតុពុលទាំងនេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]