ភ្នំពេញ: យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវរបស់ទូរទស្សន៍ជាតិកម្ពុជា(ទទក) បានបញ្ជាក់យ៉ាងដូច្នេះថា នៅវេលាម៉ោង៣:០០រសៀល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១នេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពិសេសពីក្រុងតាខ្មៅ ខេត្តកណ្ដាល នូវសន្ទរកថាពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចនឹងថ្លែងក្នុងឱកាសខួប២៥ឆ្នាំ ដៃគូសន្ទនារុស្ស៊ី-អាស៊ាន និងខួប៣០ឆ្នាំ ទំនាក់ទំនងរុស្ស៊ី-អាស៊ាន តាមប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមអញ្ជើញទូរទស្សនិកជន បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មេត្តារងចាំតាមដានទស្សនាកុំបីអាក់ខានឡើយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មាន: ទូរទស្សន៍ជាតិកម្ពុជា

សម្តេចតេជោហ៊ុន សែន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]