ថៃ៖ វាបានក្លាយជារឿងរ៉ាវដ៏ក្តៅគគុកមួយ នៅលើបណ្ដាញសង្គម នៅក្នុងករណី ដែលតារាសម្តែងស្រី Pancake Khemanit បានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែបែរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលភ្លាមៗ ដែលធ្វើឲ្យមនុស្សជាច្រើន ចង់ដឹងពីមូលហេតុដែលនាងទទួលបានគ្រែសម្រាកព្យាបាលលឿនជាង អ្នកជំងឺដទៃទៀត ជាពិសេស ថែមទាំងចោទសួរថា ក្នុងនាមជាតារាល្បីល្បាញមានសិទ្ធពិសេសអ្វីឬអត់ ។
នៅក្នុងនោះដែរ ក៏មានការលើកឡើងថា មានករណីអ្នកជំងឺផ្សេងទៀត គឺត្រូវរង់ចាំច្រើនថ្ងៃ ហើយនៅតែមិនទាន់មានគ្រែសម្រាប់សម្រាកព្យាបាល ដូចជាករណីក្មេងអាយុ ២ ឆ្នាំ ដែលត្រូវរង់ចាំគេងរហូតដល់ ៥ ថ្ងៃ ឬករណីរបស់លោកយាយចាស់ម្នាក់ដែលបានឆ្លងជំងឺ ត្រូវរង់ចាំគ្រែរយៈពេល ៤ ថ្ងៃ ព្រមទាំងមានករណីខ្លះទៀត ពីការរង់ចាំគ្រែនេះដល់ថ្នាក់មានស្ថានភាពកាន់តែធ្ងន់ធ្ងរ រហូតដល់ស្លាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទន្ទឹមនឹងមានរឿងរ៉ាវបែបនេះ ក៏មានមនុស្សមួយចំនួន បានចូលមកធ្វើការអត្ថាធិប្បាយពីការឆ្លើយតបនោះ ព្រមជាមួយនឹងហេតុផលមួយចំនួន អាចដោយសារតែ តារាស្រី Pancake ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យឯកជន ឬមានធានារ៉ាប់រងសម្រាប់អ្នកជំងឺកូវីដ១៩ ព្រោះនៅពេលទាក់ទងដើម្បីទាមទារការធានារ៉ាប់រង ក៏មានអ្នកមកទទួលយកទៅព្យាបាលភ្លាមៗប្រសិនបើការធានារ៉ាប់រងនោះមានភាពល្អប្រសើរ និងត្រូវបានយកចិត្តទុកដាក់យ៉ាងពេញលេញ ដោយមិនចាំបាច់រង់ចាំគ្រែពីមន្ទីរពេទ្យរដ្ឋនោះទេ ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]