កូរ៉េខាងត្បូង៖ សម្រាប់តារាស្រី  Kim Yoo Jung នាងត្រូវបានគេស្គាល់នៅក្នុងរឿង «national little sister» ជាពិសេសត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតកូរ៉េចូលចិត្តនិងគាំទ្រជាខ្លាំង។តាំងពីវ័យក្មេងសម្រស់នៃគ្រួសារ Kim មានរូបរាងគួរឱ្យស្រឡាញ់និងទាក់ទាញជាខ្លាំង រហូតនៅពេលនាងធំឡើង នាងកាន់តែមានសម្រស់ស្រស់ស្អាតហើយត្រូវបានគេរំពឹងថានឹងក្លាយជាសម្រស់ជំនាន់ថ្មីរបស់កូរ៉េ។

យ៉ាងណាមិញ នៅថ្ងៃទី ២៨ ខែមិថុនានេះ កម្រងរូបភាពជាច្រើនសន្លឹករបស់ Kim Yoo Jung ចូលរួមសន្និសីទកាសែតដើម្បីសម្ពោធខ្សែភាពយន្តថ្មី​«The 8th Night» បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ប៉ុន្តែក្នុងទិសដៅអវិជ្ជមានទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថតជាច្រើនសន្លឹក ដែលថតដោយអ្នកកាសែត រូបសម្រស់នៃតួស្រី«the Moon Embracing the Sun» នៅតែធ្វើឱ្យអ្នកគាំទ្រមិនអាចបិទភ្នែកមិនឲ្យមើលនាងបាន ដោយសារតែចង្កេះតូចលេចធ្លោរបស់នាងក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ។

ទោះយ៉ាងណា នៅពេលដែលពង្រីកទៅលើផ្ទៃមុខរបស់ Kim Yoo Jung មនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះមុខមាត់ប្រែប្រួលយ៉ាងខ្លាំង នៃសម្រស់ដែលបានកើតក្នុងឆ្នាំ ១៩៩៩ ដែលប្រហែលជាមានតែអាយុ ២២ ឆ្នាំប៉ុណ្ណោះ តែ Kim Yoo Jung បានបង្ហាញសញ្ញានៃភាពចាស់របស់នាងនៅលើផ្ទៃមុខទៅហើយ 

ក្នុងនោះផងដែរ មនុស្សជាច្រើនបានសម្តែងការខកចិត្ត ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើនដែលបានការពារ Kim Yoo Jung ផងដែរដោយនិយាយថា ការតុបតែងខ្លួននិងពន្លឺរបស់តារាស្រីរូបនេះបូករួមទាំងការកែសំរួលរបស់ Dispatch ទើបបានជាចាំងឃើញចាស់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung និង ក្រុមការងារ

ប្រភព៖ kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]