អង់គ្លេស៖ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស Matt Hancock បានលាឈប់ពីតំណែង នៅថ្ងៃសោរ៍នេះ បន្ទាប់ពីលោករដ្ឋមន្ត្រីរូបនេះ បានល្មើសនឹងវិធានការកូវីដ១៩ ដោយអោបថើបលេខាស្រី នៅក្នុងបន្ទប់ការិយាល័យ ដោយបានធ្វើអ្នករួមការងារ និង សាធារណជន ដែលរស់នៅអំឡុងពេលបិទខ្ទប់ ផ្ទុះការខឹងសម្បារ។

លោក Hancock វ័យ៤២ ឆ្នាំ បានសរសេរលិខិតមួយទៅកាន់លោកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ដើម្បីសុំលាលែងពីតំណែង ក្រោយពីសារព័ត៌មាន The Sun កាលពីថ្ងៃសុក្រ បានទម្លាយរូបភាពរបស់លោករដ្ឋមន្ត្រីសុខាភិបាលរូបនេះ អោបថើបលេខាស្រីរបស់លោក ឈ្មោះ Gina Coladangelo ដែលត្រូវបានតែងតាំង កាន់តួនាទីជាអ្នកទទួលខុសត្រូវលើកិច្ចការធំមួយ ដើម្បីពិនិត្យលើការងាររបស់នាយកដ្ឋានរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា Hancock បាននឹងកំពុងស្ថិតនៅសមរភូមិនៃការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលអង់គ្លេស ដែលលោកតែងតែលេចមុខ តាមកញ្ចក់ទូរទស្សន៍និងវិទ្យុ ដើម្បីអំពាវនាវប្រាប់ឱ្យប្រជាជនឱ្យធ្វើតាមច្បាប់តឹងរឹងដើម្បីទប់ស្កាត់វីរុសនេះ។

សារព័ត៍មាន The Sun បានទម្លាយថា លោក Hancock អោបថើបជំនួយការនៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីខែមុន នៅពេលទង្វើរបែបនេះល្មើស នឹងច្បាប់ដែលមិនអនុញាតឱ្យ មនុស្សមានការប៉ះពាល់ស្និទ្ធជាមួយមនុស្សដទៃទៀត ក្រៅពីគ្រួសារខ្លួនឡើយ៕

លោក Matt Hancock និង លោក Boris Johnson
លោក Matt Hancock
លោក Matt Hancock

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]