ហ្វីលីពីន៖ ដូចដែលប្រិយមិត្តអ្នកគាំទ្រដែលជាអ្នកតាមដាន រង្វង់សិល្បៈហ្វីលីពីន ច្បាស់ជាស្គាល់ពី តារាសម្ដែងប្រុសស្រី Daniel Padilla និង Kathryn Bernardo ជាក់ជាមិនខាន ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនៅក្នុងខ្សែភាពយន្តរឿងភាគ ក៏ដូចជាថតស្ពតផ្សាយពាណិជ្ចកម្មផ្សេងៗ។  

យ៉ាងណាមិញ ដូចដែរអ្នកគាំទ្រជាច្រើនបានដឹងមកហើយថា ពួកគេទាំងពីរ គឺជាគូស្នេហ៍ដ៏ស្វីតមួយគូ មានហ្វេនៗចាំតាមដានពី ជីវិតដ៏មានសុភមង្គលគ្រប់ជំហ៊ាន ដែលរាល់ពេល និងគ្រប់រូបភាពសុទ្ធតែ បង្ហាញពីស្នាមញញឹម ស្ដែងឲ្យឃើញថា ស្នេហាពួកគេមានតែភាពស្រស់បំព្រងជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ជារឿយៗ គូស្នេហ៍មួយគូនេះតែងបានបង្ហោះរូបភាពកាយវិការស្វីតៗ ឲ្យគ្នាទៅវិញទៅមក ហើយជាពិសេស​ជួនកាល សកម្មភាពខ្លះទៀត ពួកគេ ធ្វើឡើងចេញពីចិត្ត ជាមួយនឹងការមើលថែ ការយកចិត្តទុកដាក់ បារម្ភការពារគ្នា មិនមែនបង្ហាញតែក្នុងបណ្តាញសង្គមនោះទេ។ 

គួរបញ្ជាក់ផងដែរថា គូស្នេហ៍របស់ Daniel Padilla និង Kathryn មកទល់ពេលនេះពួកគេស្រឡាញ់គ្នាអស់រយៈពេលជិត៩ឆ្នាំទៅហើយ ហើយក៏ឃើញថា មានហ្វេនៗជាច្រើន គាំទ្រក៏ដូចជាជូនពរឲ្យក្ដីស្នេហ៍ពួកគេ មានតែសុភមង្គល និងរក្សាស្នាមញញឹមជាមួយគ្នា បែបនេះរហូតទៅ៕  

សូមទស្សនារូបភាពខាងក្រោម៖

Daniel Padilla និង Kathryn Bernardo
Daniel Padilla និង Kathryn Bernardo
Daniel Padilla និង Kathryn Bernardo
Daniel Padilla និង Kathryn Bernardo
Daniel Padilla និង Kathryn Bernardo
Daniel Padilla និង Kathryn Bernardo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]