ភ្នំពេញ៖ គ្រប់គេហដ្ឋានទាំងអស់​ឥឡូវ​នេះ ​អាចក្លាយជា​ផ្ទះ​ឆ្លាត​វៃ ជាមួយ​នឹង​ឧបករណ៍​អ៊ិនធឺណិត ​ ​Internet of Thing (IoT) ទំនើប ដែលអាចរកទិញ​​បាន​នៅ​តាម​ហាង ​ Smart Shop មួយ​ចំនួន។ ​ ឧបករណ៍​ទាំង​នេះ​អាច​គ្រប់គ្រង​បានតាមរយៈ​កម្មវិធី​ទូរស័ព្ទ​ស្មាត​ហ្វូន​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្រង​​ពី​ចម្ងាយ និង​រក្សា​សុវត្ថិភាព​ដល់​ទ្រព្យ​សម្បត្តិ​របស់​​ពួកគេ។

ឧបករណ៍​ IoT ថ្មីៗទាំង​នេះ ត្រូវបាន​ផលិត​ឡើង​ដើម្បី​ផ្តល់​ជូន​ម្ចាស់​ផ្ទះ​នូវ​សន្តិសុខ​ ការ​គ្រប់​គ្រង និង​ភាព​ងាយ​​ស្រួល​បន្ថែម​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឧបករណ៍​អ៊ិនធឺណិត ​​Internet of Thing (IoT) តាមដានសុវត្ថិភាពក្នុងផ្ទះ

ក្រុមហ៊ុន Smart Axiata បានដាក់​លក់​​ឧបករណ៍ IoT ថ្មីៗ​ជាច្រើន ដូចជា​​ម៉ាស៊ីនថត​សុវត្ថិភាព ឧបករណ៍​ចាប់​ផ្សែង អំពូល​ភ្លើង​ប្រើជាមួយ Wi-Fi និង​ឧបករណ៍​បញ្ជា​ Wi-Fi ដោយ​សហការ​ជាមួយ​​ក្រុមហ៊ុន​​ផលិត​ឧបករណ៍​អេឡិច​ត្រូនិច NINE ។ បច្ចេក​វិទ្យា​ថ្មីៗនេះ​ នឹង​អាច​ឱ្យ​អតិថិជន​គ្រប់​គ្រង​ឧបករណ៍​អេឡិច​ត្រូនិច​ប្រចាំ​ថ្ងៃ​របស់ខ្លួន​ បានតាម​រយៈ​កម្មវិធីទូរស័ព្ទដៃ Smart Life

លោក Thomas Hundt នាយកប្រតិបត្ដិក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា៖

  លោក Thomas Hundt

លោកបានបន្ថែមថា៖

  លោក Thomas Hundt

ក្រុមហ៊ុន Smart និងក្រុមហ៊ុន NINE កំពុង​ដាក់​ដំណើរការ​គំនិតផ្តួចផ្តើម​ IoT នេះ​ឡើង ដោយ​មាន​​ផលិត​ផល​ចំនួន​ពីរ​ផ្នែក​ដោយ​ផ្តោត​លើ​សន្តិសុខ និង​ស្វ័យ​ប្រវត្តិកម្ម។

ដើម្បី​លើក​កម្ពស់​សន្តិសុខ​ផ្ទះ​របស់​ពួកគេ អតិថិជន​របស់ក្រុមហ៊ុន Smart អាច​ទិញ​ឧបករណ៍​នានា​ដូចជា ឧបករណ៍​ចាប់​​ផ្សែង សិនស័រ​ទ្វា និង​ម៉ាស៊ីនថត​សុវត្ថិភាព ដែល​ភ្ជាប់​ទៅ​នឹង​មណ្ឌល​កណ្តាល​មួយ​ដែល​គ្រប់គ្រង​ឧបករណ៍ទាំងអស់​នោះ។

ឧបករណ៍​អ៊ិនធឺណិត ​​Internet of Thing (IoT) តាមដានសុវត្ថិភាពក្នុងផ្ទះ

ក្រុមហ៊ុន Smart និងក្រុមហ៊ុន NINE កំពុង​​ផ្តល់ជូន​ផលិតផលចំនួ​ន​បី​ផ្សេង​ទៀត ​​ដែល​មាន​សក្តានុពល​ផ្លាស់ប្តូរ​ជីវិត​ប្រចាំថ្ងៃ​របស់​អតិថិជន។ ឧបករណ៍ NINE Smart Wi-Fi Socket Plug អាច​ជួយ​ប្រើប្រាស់​​ឱ្យ​បិទ​និង​បើក​ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ពីចម្ងាយ ខណៈដែល​ Wi-Fi Bulb អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​គ្រប់គ្រង​អំពូល​ភ្លើង​ពី​ចម្ងាយ​បានផងដែរ។

ទន្ទឹម​នឹង​នេះ​ដែរ ឧបករណ៍​បញ្ជា​ពី​ចម្ងាយ Wi-Fi IR Remote អាច​ឱ្យ​ម្ចាស់​ផ្ទះ​គ្រប់គ្រងពី​ចម្ងាយ​បាន​នូវ​​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​​ដូចជា​ម៉ាស៊ីនត្រជាក់ កង្ហារ ទូរទស្សន៍ និង​ឧបករណ៍​ក្នុង​ផ្ទះផ្សេង​ទៀត។ ឧបករណ៍ទាំង​អស់​នេះ​អាច​ត្រូវបាន​គ្រប់គ្រង​តាមរយៈ​កម្មវិធី Smart Life។ ឧបករណ៍​ទាំង​នេះ​ក៏អាច​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សំឡេង​បាន​ផងដែរ​ នៅពេលដែល​ភ្ជាប់​ទៅ​នឹង​ឧបករណ៍ Google Home ឬ​ឧបករណ៍ Amazon Alexa

ឧបករណ៍​អ៊ិនធឺណិត ​​Internet of Thing (IoT) តាមដានសុវត្ថិភាពក្នុងផ្ទះ

លោក Kenny Yap នាយក​គ្រប់គ្រង​ក្រុមហ៊ុន NINE Cambodia បានថ្លែងថា៖

  លោក Kenny Yap

ឧបករណ៍​ថ្មីៗ​ទាំង​នេះ​មានដាក់​បង្ហាញ និង​អាច​រក​ទិញបាន​នៅ Smart IoT Corners ដែល​ស្ថិត​នៅ​ក្នុង​​ហាង​ Smart Shop ចំនួន ៤៖ Smart Shop ផ្សារ​អេអ៊នភ្នំពេញ , Smart Shop ផ្សារ​អេអ៊ន​សែនសុខ​ , Smart Shop មជ្ឈមណ្ឌលភ្នំពេញ និង​ Smart Shop ​ផ្សារ​ទំនើបសូរិយា​សេនធ័រភ័នធ៍

Smart IoT Corners ចំនួន​២ បន្ថែមទៀត​នឹង​បើក​ដំណើរការ​ក្នុងពេលឆាប់ៗ​នេះ​នៅ​ហាង Smart Shop នៅ​ផ្លូវ​មុនីវង្ស និង ​ផ្លូវ​នេរុហ៍ ។ ផលិតផល​ទាំងនេះ​អាច​ទិញជា​លក្ខណៈរាយនីមួយៗ​ក៏បាន ឬ​ជា​កញ្ចប់​ក៏បាន ហើយអតិថិជន​អាច​តម្លើង​​ផលិតផលទាំង​នេះ​បានដោយ​ខ្លួន​ឯង ឬ​ស្នើអ្នកជំនាញ​ពី​​ក្រុមហ៊ុន NINE ឱ្យ​ជួយ​ដំឡើង​ជូន​ក៏បាន៕

ឧបករណ៍​អ៊ិនធឺណិត ​​Internet of Thing (IoT) តាមដានសុវត្ថិភាពក្នុងផ្ទះ

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។ ឧបករណ៍ IoT សម្រាប់​គេហដ្ឋានអាច​រកមើលបាន​តាម​រយៈគេហទំព័រ www.smart.com.kh/get-smart/plans/smart-iot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]