រាជធានីភ្នំពេញ៖ មុននេះបន្តិច យោងតាមការបញ្ជាក់នៅទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ព័ន្ធសហជីពចលនាកម្មករ នៅថ្ងៃទី២៩ មិថុនា ២០២១នេះ បានឱ្យដឹងថា រកឃើញកម្មកររោងចក្រJH ២៣៧នាក់ វិជ្ជមានកូវីដ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ រាជធានីភ្នំពេញ។

តាមប្រភពដដែលបានបន្ថែមថា នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ បានរៀបចំឱ្យក្រុមគ្រូពេទ្យ TYDA មកយកសំណាកកម្មកររោងចក្រ JH ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចំនួន ៨១៧នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន ២១៣នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រខាងលើនេះ បានចំនួនជាង ៩០នាក់ រួចម្តងហើយ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន២៤នាក់៕

សកម្មភាពគ្រូពេទ្យចុះទៅយកសំណាក
សកម្មភាពគ្រូពេទ្យចុះទៅយកសំណាក
សកម្មភាពគ្រូពេទ្យចុះទៅយកសំណាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]