ពោធិ៍សាត់: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការនីរោងចក្រ ដែលរស់នៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សូមអញ្ជើញទៅទទួលវ៉ាក់សាំងដូសទី១ ចាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ដែលនឹងរៀបចំចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនដូចជា៖

១/. សាលាខេត្តពោធិ៍សាត់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២/. ការិយាល័យស្រុកប្រតិបត្តិ-សំពៅមាស

៣/. វិទ្យាល័យពោធិ៍សាត់ ដែលរយ:ពេលនៃការចាក់នឹងចាប់ផ្តើមពេលព្រឹកចាប់ពីម៉ោង ៧ និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង ១ដល់ម៉ោង៤ល្ងាច៕

ចង់ជ្រាបឲ្យកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមអានសេចក្តីជូនដំណឹងលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]