រាជធានីភ្នំពេញ ៖ ល្បីកក្រើកមិនស្ទើរទេ​ កាលពីប៉ុន្មានថ្ងៃមុន ក្រោយពេល ចុះរឹបអូសយក សត្វតោឈ្មោលមួយក្បាល ពីវីឡា ម្ចាស់ជួលជា ជនជាតិចិន ក្នុងខណ្ឌបឹងកេងកង ធ្វើឲ្យ មហាជនខ្មែរជាច្រើន ចំហមាត់ មិនគួរឲ្យជឿថា មានការចិញ្ចឹមសត្វព្រៃ ធ្វើជាសត្វចិញ្ចឹមដូច្នេះ ដែលពេលកន្លងទៅ ធ្លាប់តែឮពីក្រៅប្រទេស។

ពិតណាស់ ការចិញ្ចឹមសត្វព្រៃ ជាសត្វចិញ្ចឹមបែបនេះ ជារឿងដែលខុសច្បាប់ ដូច្នេះហើយ ម្ចាស់កូនតោឈ្មោះ ១ឆ្នាំកន្លះនេះ ត្រូវបង់ថ្លៃពិន័យជា ទឹកប្រាក់៣ម៉ឺនដុល្លារ ជាមួយគ្នានេះ បើក្រឡេកទៅម្ចាស់សត្វវិញ ធ្វើឲ្យបងប្អូនស្រលាញ់សត្វមួយចំនួនតូច បង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះចំណាត់ការមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាក្តី ក្រោយពេល ចាប់កូនតោទៅបាត់ ម្ចាស់ជនជាតិចិនរូបនេះ ហាក់សម្តែងអារម្មណ៍សោកសៅជាខ្លាំង មិនតែប៉ុណ្ណោះ នៅទម្លាយវីដេអូចាស់ៗ ដែលធ្លាប់បានចិញ្ចឹម​មើលថែ យកចិត្តទុកដាក់ ដោយផ្ទាល់ដៃ ប្រៀបបានដូចជា សត្វចិញ្ចឹម មិនចាត់ទុកថា នេះជាសត្វព្រៃសូម្បីតែបន្តិច ទាំងនេះហើយ ក៏កាន់តែធ្វើឲ្យ បងប្អូនជាច្រើន ដែលមិនពេញចិត្តនឹងចំណាត់ការនេះ ក៏កាន់តែស្តាយស្រណោះ កាន់តែខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖

 https://www.facebook.com/100068636062273/videos/185842116883010/ 

https://www.facebook.com/100068636062273/videos/875712566637264/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]