កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងនារី K-pop ជំនាន់ទី ២ T-ara ត្រូវបានគេរាយការណ៍មកថា នឹងបង្ហាញមុខជាភ្ញៀវកិត្តិយស ជាមួយសមាជិកមានគ្នា ៤នាក់ នៅលើកញ្ចក់ទូរទស្សនិ៍ JTBC ក្នុងកម្មវិធី «Knowing Brothers»

នេះបើយោងតាម JTBC នៅថ្ងៃទី ២៩ ខែមិថុនាសមាជិករបស់ T-ara មានដូចជា Qri Eunjung Hyomin និង Jiyeon នឹងចូលរួមក្នុងកម្មវិធីមួយនេះ នៅថ្ងៃទី ១ ខែកក្កដា ដែលអាចនឹងចាក់ផ្សាយ នៅពាក់កណ្តាលខែកក្កដា ខែក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានដឹង ដំណឹងមួយនេះ អ្នកគាំទ្រពិតជារីករាយខ្លាំងណាស់ ដែលបានឃើញអ្នកទាំង ៤ នៅតែរក្សាភាពស្និទ្ធស្នាលជាមួយគ្នាដដែល។ ទោះជាយ៉ាងណា នេះមិនមែនលើកទី​ ១នោះទេ នៅដើមឆ្នាំនេះ ពួកគេក៏បាន ចំណាយពេលជាមួយគ្នា ឡើងកម្មវិធីម្តងរួចមកហើយ ទោះបីជាពួកគេបានមិនបានចេញចម្រៀងជាមួយគ្នាក្តី៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

 T-ara
 T-ara
 T-ara
 T-ara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]