ភ្នំពេញ៖ យោងតាមការឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា  លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១​ ប្រទេសកម្ពុជាបានរកឃើញ មេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ។

ក្នុងនោះដែរ យោងតាមការជូនដំណឹងរបស់ក្រសួង បានឱ្យដឹងថា វីរុសបំប្លែងខ្លួនថ្មីនេះ តាមការរយៈការដកពិសោធន៍ការចម្លងនៃវីរុសនេះនៅប្រទេសមួយចំនួន មានភាពសាហាវខ្លាំងជាងវីរុសកូវីដ១៩ បំប្លែងមុនៗ ប្រហែលដល់ទៅ ១៥ដង ខ្លាំងការជាងការចម្លងកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួង ក៏សូមអំពាវនាវដល់ សាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែក កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ១៩ និង​ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅម្នាក់ ជាពិសេសត្រុវចូលរួមការពារការចម្លងវីរុសបំប្លែងថ្មី នៅក្នុងប្រទេសកម្ពុជា៕

លោកជំទាវ ឱ វណ្ណឌីន
កម្លាំងសមត្ថកិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]