ឥណ្ឌា៖ តារាសម្តែងស្រី Mimi Chakraborty កើតនៅឆ្នាំ ១៩៨៩ ជាតារាសម្តែង អ្នកចំរៀង និងអ្នកនយោបាយឥណ្ឌាម្នាក់។ នាងសកម្មជាចម្បងនៅក្នុងខ្សែភាពយន្តភាសា Bengali រហូតមកដល់ពេលនេះតារាស្រីរូបនេះ បានចូលរួមច្រើនជាង ២៥ ខ្សែភាពយន្តកម្មវិធីទូរទស្សន៍ចំនួន ៥ កម្មវិធី និងចម្រៀងចំនួន ៥ឌីស។
យ៉ាងណាមិញ តារាសម្តែងស្រី Mimi Chakraborty កំពុងឈឺធ្ងន់ដោយឈឺពោះបន្ទាប់ពីចាក់វ៉ាក់សាំងបានរយៈពេល ៤ ថ្ងៃប្រឆាំងនឹង Covid-19 នៅកន្លែងបោកប្រាស់មួយកន្លែង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយយោងតាមសារព័ត៌មាន Hindustan Times តារាស្រី Mimi Chakraborty បានចាក់វ៉ាក់សាំងនៅទីក្រុង Kolkata ប្រទេសឥណ្ឌា ប៉ុន្តែនៅពេលនាងត្រឡប់មកវិញ នាងមិនទទួលបានសារបញ្ជាក់ថានាងបានចាក់វ៉ាក់សាំងនោះទេ។ លើសពីនេះទៅទៀតស្ថានភាពសុខភាពកាន់តែយ៉ាប់យ៉ឺនរបស់នាង បានធ្វើឱ្យនាងសង្ស័យពីភាពមិនត្រឹមត្រូវនៃវ៉ាក់សាំងនោះ។
ស្របនឹងនេះ បន្ទាប់ពីពីរបីថ្ងៃ Chakraborty បានចាប់ផ្តើមបង្ហាញពីការកើនឡើងសម្ពាធឈាម ឈឺពោះនិង ខ្វះជាតិទឹកដោយសារតែបែកញើសច្រើន។ ក្នុងនោះផងដែរ មុនពេលមានស្ថានភាពបែបនេះ តារាសម្តែងរូបនេះបានរាយការណ៍ទៅប៉ូលីសដើម្បីធ្វើការស៊ើបអង្កេត ដោយលទ្ធផលបង្ហាញថាត្រង់ចំណុចទីកន្លែងដែលបានចាក់ខាងលើ គឺជាគ្រោងការការក្លែងបន្លំ។
ក្នុងនោះផងដែរ សារព័ត៌មាន Business Today បានរាយការណ៍ថា Mimi Chakraborty កំពុងនឹងធ្វើការពិនិត្យដើម្បីកំណត់ឱ្យបានច្បាស់នូវអ្វីដែលជាប្រភពនៃជំងឺនេះ។
យោងតាមសារព័ត៌មាន Business Today ស្ថានភាពវ៉ាក់សាំងក្លែងក្លាយមានច្រើនពាសពេញប្រទេសឥណ្ឌា។ គេហទំព័រចុងក្រោយដែលបានរកឃើញ កន្លែងដែល Mimi Chakraborty ត្រូវបានចាក់វ៉ាក់សាំង បានដឹកនាំដោយបុរសម្នាក់ឈ្មោះ Debanjan Deb ដោយ Deb កំពុងដំណើរការការបោកប្រាស់នេះអស់រយៈពេលជាង ៤ ខែមកហើយ៕
ប្រភព៖ zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]