ត្បូងឃ្មុំ៖ យោងតាមសេចក្តីប្រកាសមួយរបស់អាជ្ញាធរខេត្តត្បូងឃ្មុំ បានប្រកាសឱ្យដឹងថា មានករណីអ្នកជំងឺកូវីដ១៩ ម្នាក់ មានឈ្មោះថា អ៊ី ចាន់ធឿន ភេទស្រី អាយុ៤២ ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ នៃមន្ទីរពេទ្យពញាក្រែក នៅវេលាម៉ោង ១០៖ ១០ នាទីយប់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។
បើតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកពញាក្រែកនៃរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ បានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរឈ្មោះ អ៊ី ចាន់ធឿន អាយុ ៤២ឆ្នាំ អាសយដ្ឋាននៅភូមិសមាគមន៍ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនមកពីមណ្ឌលព្យាបាលកម្រិតស្រាលខេត្តត្បូងឃ្មុំ ប្ដូរទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដនៃមន្ទីរពេទ្យបង្អែកពញាក្រែកវិញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី ដោយមាន អាការៈក្អួតខ្លាំង និងក្អក និងមានជំងឺប្រចាំកាយដូចជា ជំងឺលើសឈាម ទឹកនោមផ្អែមរ៉ាំរ៉ៃ ហើយនិងជំងឺសួតរ៉ាំរ៉ៃ ។ វេលាម៉ោង ១៩ និង ០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺមានអាការៈក្អួតខ្លាំង និងហត់ បុគ្គលិកពេទ្យ បានចូលចាក់ថ្នាំ និង ដាក់សេរ៉ូមអោយនិងតាមដានរហូតអ្នកជំងឺធូស្បើយទើបចេញមកវិញ ។ លុះវេលាម៉ោង ០៩៖៥១នាទី អ្នកជំងឺ បានងើបចេញពីគ្រែដោយយកក្រមា១ ចេញទៅក្រៅ (មើលតាមកាមេរ៉ាសុវត្ថិភាព) ដល់ម៉ោង ១០៖១០ នាទី ក៏ប្រទះឃើញអ្នកជំងឺចងកធ្វើអត្តឃាតបាត់បង់ជីវិតទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការសន្និដ្ឋាន និងរោគវិនិច្ឆ័យរបស់គណៈកម្មការកោសលវិច្ច័យរបស់មន្ទីរពេទ្យ និងស្នងការដ្ឋាននគបាលខេត្ត បានចុះពិនិត្យឃើញថា អ្នកជំងឺ អ៊ី ចាន់ធឿន បានស្លាប់ដោយសារធ្វើអត្តឃាត(ចងក)។
ចំណែកឯ សាកសពត្រូវបានរៀបចំតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ រួចបញ្ជូនទៅដោយរថយន្តគិលានសង្គ្រោះ ទៅបូជានៅវត្តសមាធិ នៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]