ភ្នំតាម៉ៅ: មហាជន និងប្រិយមិត្ត ជាពិសេសអ្នកដែលនិយមតាមដានព័ត៌មានតាមរយ:គេហទំព័រខ្មែរឡូតប្រាកដណាស់ជាបានជ្រាបច្បាស់ពីព័ត៌មានអំពីសត្វតោ សដ៏ស្លូតមួយក្បាល ត្រូវបានអង្គការសម្ព័នភាពសត្វព្រៃ សហការជាមួយនឹងអជ្ញាធរជំនាញបានដកហូតពីជនជាតិចិនមួយរូប ដែលបានលួចចិញ្ចឹមនៅក្នុងវីឡាជួលរបស់ខ្លួនក្នុងភូមិសាស្រ្តសង្កាត់បឹងកេងកងទី១ កាលពីពេលកន្លងទៅថ្មីៗនេះ។
យ៉ាងណាមិញ ក្រោយពីដកហូតសត្វតោពីសំណាក់ម្ចាស់ជាជនជាតិចិនរួចមក តោកម្សត់មួយនេះ ត្រូវបានបញ្ចូនឲ្យទៅស្នាក់ការសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ប៉ុន្តែបន្ទាប់ពីបានបញ្វូនមកភ្នំតាម៉ៅ សត្វតោរូបនេះហាក់មិនឃ្លានអាហារ រហូតទាល់តែនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ម្ចាស់ជនជាតិចិនបានទៅលេង។ ក្រោយពេលបានឃើញម្ចាស់ តោកម្សត់មួយនេះបានរត់មកទទួល ថើប និងអោបម្ចាស់ រហូតធ្វើឲ្យអ្នកដែលទស្សនាការឡាយសឹងតែទប់ទឹកភ្នែកមិនជាប់តែម្តង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបឲ្យកាន់តែច្បាស់បន្ថែមទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]