ថៃ៖ អាចនិយាយបានថា គឺជារឿងដ៏រីករាយមួយ សម្រាប់ឪពុកម្តាយថ្មី ដូចជា តារាស្រី Gale Rada និងស្វាមី បន្ទាប់ពីនាងបានសម្រាលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលជាចំណងស្នេហ៍ដ៏ស្អិតរមួត និងជួយបំពេញគ្រួសារ ឱ្យកាន់តែពេញលេញ ផងដែរ។
ប៉ុន្តែ កាលពីថ្មីៗនេះ ស្រាប់តែជួបរឿងដ៏នឹងស្មានមិនដល់មួយ នៅពេលបានដឹងថា ក្រោយពីតារាស្រី Gale បានសម្រាលកូនរួច នាងក៏បានជួបប្រទះបញ្ហាធ្ងន់ធ្ងររួចទៅហើយ ដោយដុំសាច់មួយ ត្រូវបានគេរកឃើញនៅលើសុដន់ខាងឆ្វេង ដែលធ្វើឲ្យមានភាពពិបាកក្នុងការបញ្ជូនទឹកដោះទៅឲ្យកូនប្រុសរបស់នាង ព្រោះ ដុំសាច់នេះបានទប់ស្កាត់នៃលំហូរបំពង់ទឹកដោះដែលបណ្តាលឱ្យមានការស្ទះ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តារាស្រី Gale បានបង្ហាញថា នាងបានព្យាយាមរកគ្រប់វិធី នៅពេលជួបបញ្ហាបែបនេះ។ យ៉ាងណាមិញ ក្រោយពីបានជ្រាបបែបនេះហើយ ក៏មានហ្វេនៗជាច្រើន បានចូលមកសួរដោយក្តីបារម្ភថាតើដុំសាច់នេះអាចនឹងមានគ្រោះថ្នាក់ដល់នាងដែរឬយ៉ាងណា ដែលនៅក្នុងនោះ នាងក៏បានឆ្លើយតបថា ប្រសិនបើដុំសាច់នេះ មិនលូតលាស់ទេ នាងនឹងអាចវិលត្រឡប់មកនៅក្នុងរយៈពេល ៣ ខែទៀត ដើម្បីពិនិត្យម្តងទៀត ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]