បរទេស៖ ពិតណាស់ កាលពីពេលថ្មីៗនេះ កម្មវិធីប្រកួតបវរកញ្ញា Miss Universe ២០២០ ទើបតែបញ្ចប់ និងបានរកឃើញម្ចាស់ជ័យលាភីផងដែរ។ ក្រោយកម្មវិធីនេះរកម្ចាស់មកុដឃើញរួច ក៏មានបណ្ដាប្រទេសជាច្រើនកំពុងរៀបចំការប្រកួត ដើម្បីស្វែងរកបវរកញ្ញាថ្មី ដើម្បីបន្តដំណើរឈានជើងចូលប្រកួតនៅលើឆាកអន្តរជាតិ។
ក្នុងនោះដែរ ថ្មីៗនេះប្រទេស Ecuador ក៏កំពុងបើកឆាកប្រកួត រើសយកបេក្ខនារីណាដែលខ្លាំង និងមានសមត្ថភាព អាចដណ្ដើមមកុដក្លាយជា Miss Ecuador 2021ផងដែរ។ ជាមួយគ្នានេះដែរ ស្របពេលកំពុងប្រកួត និងបង្ហាញមុខបេក្ខនារីជាច្រើនរូបនោះ គេចាប់អារម្មណ៍ឃើញប្រទេសមួយនេះបានបើកសិទ្ធឲ្យស្ត្រីជនពិការបានចូលរួមប្រកួត ដើម្បីបំពេញតាមក្ដីស្រម៉ៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បេក្ខនារីជាជនពិការដែលកំពុងត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍នោះនាងមានឈ្មោះ Victoria Salcedo Portocarrero ហើយឆ្នាំនេះនាងមានអាយុ ២៥ឆ្នាំ។ បើក្រឡេកទៅមើលសម្រស់បេក្ខភាពរូបនេះវិញ នាងពិតជាមានមុខមាត់ស្រស់ស្អាតខ្លាំង មិនថាកែវភ្នែក ទម្រង់មុខនោះទេ ជាពិសេសស្នាមញញឹមរបស់នាហបង្ហាញចេញមកដោយភាពជឿជាក់តែម្ដង។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលបេក្ខភាពរូបនេះក្លាយជាជនពិការ ក៏ព្រោះតែនាងត្រូវឆក់ខ្សែភ្លើងយ៉ាងធ្ងន់ធ្ងររហូតត្រូវកាត់ដៃទាំងសងខាង និងជើងខាងឆ្វេងម្ខាងយ៉ាងដូច្នេះ។ បើទោះបី មានឈ្មោះជាជនពិការ តែនាងនៅតែរឹងមាំ មានគោលជំហរច្បាស់លាស់ ដើរតាមរកក្ដីស្រម៉ៃរបស់ខ្លួន មិនព្រមបោះបង់ឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]