ថៃ៖ ទោះបីជាឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាយូរក៏ពិតមែន តែចំពោះ អតីតតារាសម្ដែងស្រីដ៏ល្បីល្បាញ Mew Lalita នៅតែធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន តាមដានពីជីវិតរស់នៅប្រចាំថ្ងៃ ក្រោយពីរូបនាង បានងាកមកចាប់អារម្មណ៍ពីរកស៊ីផ្ទាល់ខ្លួន។ 

កាលពីថ្មីៗនេះ ក៏មានមិត្តរួមអាជីពសិល្បៈក្នុងជំនាន់ជាមួយគ្នារបស់ Mew Lalita ក៏បានបង្ហាញរូបថតមួយសន្លឹកក្នុងពេលបានទៅគាំទ្រហាងកាហ្វេរបស់តារាស្រីរូបនេះ ដើម្បីឱ្យអ្នកគាំទ្រជាច្រើនបានឃើញពីទិដ្ឋភាពនៅក្នុងហាងដ៏គួរឲ្យចាប់អារម្មណ៍ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ អ្វីដែលធ្វើកាន់តែធ្វើឲ្យ បណ្ដាហ្វេនៗទាំងនោះមានការផ្ដោតអារម្មណ៍យ៉ាងខ្លាំងជាងគេ គឺក្រោយពីបានឃើញបុរសមុខមាត់សង្ហាម្នាក់ ឈរឆុងកាហ្វេ និងបម្រើអាហារសម្រន់នៅក្នុងហាង ដែលត្រូវបានគេស្គាល់ថា គឺជាកូនពៅរបស់ តារាស្រី Mew Lalita

ក្រោយពីបានឃើញបែបនេះហើយ បណ្ដាអ្នកគាំទ្របានស្រែកហ៊ោយ៉ាងខ្លាំងចំពោះកូនប្រុសរបស់នាង ដែលកំពុងតែធំឡើង មានភាពស្រស់សង្ហាជាងមុន និងពោរពេញទៅដោយមន្ដស្នេហ៍ ដែលធ្វើឲ្យពួកគេមិនអាចងាកចេញពីការទស្សនាមុខមាត់កូនប្រុសនាង បានឡើយ៕ 

ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖ 

 Mew Lalita
 Mew Lalita
កូនប្រុសរបស់ Mew Lalita
កូនប្រុសរបស់ Mew Lalita
កូនប្រុសរបស់ Mew Lalita

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]