កុំចេះតែគិតថាមិនអី ពេលអង្គុយធ្វើការមុខកុំព្យូរទ័រពេញមួយថ្ងៃៗហើយទៅដល់ផ្ទះបន្តមើលទូរសព្ទ ឬទូរទស្សន៍ច្រើនម៉ោងទៀតនោះ។ ការម្លឹងមើលអេក្រង់អេឡិចត្រូនិកច្រើនក្នុងមួយថ្ងៃធ្វើឲ្យភ្នែកយើងមានបញ្ហាបាន។
ដោយសារតែហេតុនេះហើយបានជាមានហេតុផលច្រើនដែលយើងត្រូវកម្រិតពេលវេលានៅលើអេក្រង់អេឡិចត្រូវនិក។ ការចំណាយពេលប្រើកុំព្យូទ័រ ឬមើលទូរសព្ទដៃយូរម៉ោងបានន័យថាយើងបានកាត់បន្ថយពេលវេលាក្នុងការធ្វើចលនារាងកាយ ហើយការមើលអេក្រង់ទូរសព្ទ ឬទូរទស្សន៍ច្រើននៅពេលយប់អាចឬរំញោចខួរក្បាលឲ្យនៅតែដំណើរការ និងធ្វើឲ្យយើងពិបាកគេងលង់លក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. មូលហេតុសម្លឹងអេក្រង់អេឡិចត្រូនិកច្រើនបង្កបញ្ហាភ្នែក
មូលហេតុចម្បងមួយគឺ ការសម្លឹងមើលអេក្រង់ទូរសព្ទ ឬកុំព្យូទ័រយូរអាចធ្វើឲ្យយើងមិនសូវបានព្រិចភ្នែក។ គ្រូពេទ្យជំនាញពន្យល់ថាពេលយើងប្រឹងសម្លឹងអេក្រង់ខ្លាំងធ្វើឲ្យយើងភ្លេចព្រិចភ្នែក។ ជាធម្មតាការព្រិចភ្នែកត្រូវធ្វើឡើង១៥ដងក្នុងមួយនាទី តែពេលយើងសម្លឹងអេក្រង់ឧបករណ៍ទាំងនេះយើងនឹងព្រិចភ្នែកបានតែប្រាំទៅប្រាំពីរដង។ ការព្រិចភ្នែក ជួយផ្ដល់សំណើមការពារភ្នែក ហើយពេលយើងព្រិចភ្នែកតិចជាងធម្មតា អាចធ្វើឲ្យភ្នែកស្ងួត បង្កទៅជាព្រិលភ្នែក និងមិនស្រួលក្នុងភ្នែក។
ហេតុផលមួយទៀតគឺ ការសម្លឹងអេក្រង់អេឡិចត្រូនិកយូរម៉ោងអាចធ្វើឲ្យរួយភ្នែក ដែលអាចបណ្ដាលមកពីពន្លឺរបស់ឧបករណ៍ទាំងនោះ ឬការសម្លឹងខ្លាំងទៅឧបករណ៍ទាំងនោះ។ ពន្លឺភ្លឺខ្លាំងចេញពីអេក្រង់ ជាមូលហេតុមួយធ្វើឲ្យយើងមានបញ្ហាមិនស្រួលក្នុងភ្នែក ពិសេសបើយើងមានភ្នែកឡើងបាយ។
បើសិនជាគ្នាយើងមានបញ្ហារួយភ្នែក និងឈឺក្បាលបន្ទាប់ពីមើលអេក្រង់កុំព្យូទ័ររយៈពេលយូរ នោះយើងត្រូវពិនិត្យមើលលើវ៉ែនតាដែលយើងបានពាក់ដែរថាតើត្រឹមត្រូវតាមកម្រិតភ្នែកដែរឬយ៉ាងណា។ ការប្រើប្រាស់វ៉ែនតាត្រូវនឹងភ្នែក គឺជួយកាត់បន្ថយការរួយភ្នែក។ អ្នកខ្លះមិនត្រូវការពាក់វ៉ែនតាទេកន្លងមក ប៉ុន្តែពេលឈានដល់វ័យមួយ ចាប់ផ្ដើមមានបញ្ហាក្នុងការមើល និងឆាប់រួយភ្នែក នោះបានន័យថាត្រូវប្រើវ៉ែនតាសម្រាប់អាន ឬមើលហើយ ដើម្បីឲ្យអារៈរួយភ្នែក និងឈឺក្បាលបានថយចុះ។
២. តិចនិកខ្លះដោះស្រាយបញ្ហាភ្នែក
- កំណត់ពន្លឺលើអេក្រង់កុំព្យូទ័រ ឬទូរសព្ទឲ្យត្រូវនឹងពន្លឺនៅជុំវិញខ្លួនយើង
- អង្គុយចម្ងាយប្រហែល៧០សង់ទីម៉ែត្រពីអេក្រង់កុំព្យូទ័រ កាត់បន្ថយបញ្ហារួយភ្នែក
- ប្រើស្គ្រីនការពារពន្លឺលើទូរសព្ទ ឬកុំព្យូទ័រ
- ប្រើទំហំអក្សរធំល្មមស្រួលមើល កុំឲ្យពិបាកប្រឹងសម្លឹង
- សម្រាកភ្នែកពីអេក្រង់រាល់១៥ទៅ៣០នាទីម្ដង និងសម្លឹងទៅរបស់ផ្សេងប្រហែលមួយនាទី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]