ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៣០ ខែមិថុនា​ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធនាគារអេស៊ីលីដា សាខាកណ្តាល ដែលមានទីតាំងនៅបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សាខាធនាគារអេស៊ីលីដា មានអ្នកជំងឺកូវីដ១៩
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ  សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៥​/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]