ខេត្តកោះកុង: យោងតាមសារបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យខេត្តកោះកុង បានបង្ហាញពីករណីស្លាប់ទី​ ៤​ យុវជន​វ័យក្មេង អាយុ​ ២៣​ឆ្នាំម្នាក់ បានស្លាប់​ដោយសារការរលាកផ្លូវដង្ហេីមធ្ងន់ធ្ងរបង្ករដោយមេរោគកូវីដ​ ១៩​ នៅក្នុងខេត្តកោះកុង​ កាលពីថ្ងៃម្សិលមិញនេះផ្ទាល់តែម្តង ដែលបានបង្កជាការភ្ញាក់ផ្អើល និងការសោកស្តាយជាខ្លាំង។

យ៉ាងណាមិញ សូមរំលឹកផងដែលថា រហូតមកដល់ពេលនេះ​ អង្គការ​សុខភាពពិភពលោក​បានបង្ហាញថា​គ្មានឱសថពិសេសណាមួយជាក់លាក់ក្នុងព្យាបាលជម្ងឺកូវីដឲ្យជាសះស្បេីយនៅឡេីយទេ​ មានតែវិធានការសុខភាភិបាល​បង្ការ​ ៣​ កុំ​ ៣​ ការពារ​ គឺជាជម្រេីសដ៏មានប្រសិទ្ឋភាពបំផុតក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩​ និងកាត់បន្ថយអត្រាមរណ:ភាពជាអតិបរមាដោយសារកូវីដ១៩នៅក្នុងសង្គមកម្ពុជា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពរៀបចំបូជាសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]