ថៃ៖ មិនត្រឹមតែល្បីល្បាញ និង ទទួលបានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ បើងាកមកមើលពីជីវិតគ្រួសារស្នេហាឯកជន របស់តារាថៃប៉ុន្មានគូនេះវិញ រឹតតែទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រក៏ដូចជាហ្វេនៗរបស់ពួកគេកាន់តែខ្លាំងផងដែរ។
ជាក់ស្ដែងមួយរយៈចុងក្រោយនេះ គេសង្គេតឃើញគូស្នេហ៍តារាថៃប៉ុន្មានគូនេះរឹ តតែផ្អែមល្ហែមនឹងគ្នាលើសដើមទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតោះចង់ដឹងថាគូស្នេហ៍ និង គូស្វាមីណាខ្លះកាន់តែផ្អែមល្ហែមនឹងគ្នា?
សូមទស្សនារូបភាពខាងក្រោម៖
១.Chompoo Araya
ថ្មីៗនេះ នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់តារាស្រីChompoo Araya ស្វាមីរបស់នាង បានធ្វើឲ្យមានភាពភ្ញាក់ផ្អើល និងមានភាពរីករាយយ៉ាងខ្លាំង ដោយបានទិញឡានស៊េរីទំនើបមួយគ្រឿង ម៉ាក Lamborghini ដែលមានតម្លៃចាប់ពី(ប្រហែលជាង ៧០ ម៉ឺនដុល្លា ជាកាដូខួបកំណើតដ៏ពិសេសមុនមួយថ្ងៃ ថែមទៀតផង។
២.Pok Passakorn
កាលពីពេលថ្មីៗនេះលោក Pok Passakorn បានចែករំលែករូបថតដ៏ផ្អែមល្ហែមរបស់លោក ជាមួយ Margie Rasri នៅលើ Instagram ផ្លូវការ។
នៅក្នុងនោះផងដែរលោក Pok Passakorn និយាយថាវាមានរយៈពេល ៧ ឆ្នាំហើយចាប់តាំងពីពួកគេបាននៅជាមួយគ្នា លោកក៏បានបន្ថែមថា នៅតែស្រលាញ់នាងជានិច្ច។
៣.Yaya Urassaya
នៅក្នុងបញ្ជីនោះផងដែរ Yaya Urassaya បានបង្ហោះរូបថតដ៏គួរឱ្យស្រឡាញ់និងផ្អែមល្ហែមជាមួយមិត្តប្រុសរបស់នាង Nadech Kugimiya នៅលើ Instagram ។
ក្រោយពីបានឃើញហើយ ប្រិយមិត្តជាច្រើនពិតជារីករាយដែលបានឃើញរូបថតថ្មីៗ របស់គូស្នេហ៍របស់ពួកគេម្តងទៀត៕
ប្រភព៖ thaiupdate
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]