កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅគណនីជាផ្លូវជាការរបស់ក្រុមចម្រៀងបុរសសកល BTS បានធ្វើការទម្លាយរូបថតជាច្រើនសន្លឹកសារជាថ្មីម្តងទៀត សម្រាប់ការត្រលប់មកវិញខែក្រោយនេះ ជាមួយនឹង CD Single «Butter»។  

ជាមួយគ្នានេះដែរ រូបភាពដែលមានគំនិត រសនិយមនៃស្ទាយ៍បែបរដូវក្តៅ នៃរូបភាពរបស់ពួកគេ មានការទាក់ទាញជាខ្លាំង មិនថារូបជាក្រុម ក៏ដូចជាសមាជិកទោល បានធ្វើឲ្យមហាជន ជាពិសេសនោះ អ្នកគាំទ្ររបស់ក្រុមចម្រៀងបុរសមួយនេះ មានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជានេះទៅទៀត រូបភាពទោលរបស់ សមាជិក Jimin និង Jungkook ត្រូវបានគេមើលឃើញថា រូបភាពរបស់ពួកគេត្រូវបានប្រទះថា ខាងក្រុមហ៊ុនសម្រេចចិត្ត បានលុបសាក់លើដងខ្លួនរបស់អ្នកទាំងពីរ បានយ៉ាងស្អាតល្អ។
តួយ៉ាង អ្នកគាំទ្រត្រូវបានមើលឃើញថា រូបភាពទម្លាក់នេះ នៃសមាជិក Jungkook ត្រូវបានខាងក្រុមហ៊ុនលុបសាក់ដៃបានបាត់់សូន្យឈឹង ដែលនៅសល់បន្តិចបន្តួចបំផុត។ ខណៈសមាជិក Jimin សាក់ដែលលោកមាននៅចំហៀងទ្រូង «Nevermind» ក៏ត្រូវបានបាត់ស្រមោល ជាពិសេសសាក់ផ្នែកផ្សេងទៀត ក៏ត្រូវបានកែសម្រួលបាត់ដូចគ្នាផងដែរ៕

ប្រភព៖ KoreaBoo

សូមទស្សនារូបភាពខាងក្រោម៖

 Jungkook និង Jimin
សាក់ដែល Jungkook មាន
សាក់ដែល Jimin មាន
សាក់ដែល Jimin មាន
រូបភាពដែលគេបានលុបសាក់
រូបភាពដែលគេបានលុបសាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]