កំពង់ឆ្នាំង: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឺងឲ្យបងប្អូន ប្រជាពលរដ្ឋបានជ្រាបថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង មានករណីបុរសជនជាតិខ្មែរចំនួន ០២នាក់  នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដែលបុរសទាំងពីររូបខាងលើនេះ បានស្លាប់ដោយសារតែជំងឺកូវីដ១៩។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានសុវត្ថិភាព៣ការពារ និង៣កុំ ដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងនៃមេរោគកូវីដ១៩នេះឲ្យអស់ចេញពីប្រទេសកម្ពុជា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]