បរទេស៖ កាលពីពេលថ្មីៗនេះ Britney បានទៅវិស្សមកាលជាមួយមិត្តប្រុសរបស់នាង ទៅកាន់កោះត្រូពិក បន្ទាប់ពីនាងបានចូលរួមក្នុងសវនាការនៅថ្ងៃទី ២៣ ខែមិថុនាកន្លងទៅ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងវ័យ ៣៩ ឆ្នាំរូបនេះបានស្នើសុំជាបន្ទាន់ទៅតុលាការឱ្យលុបចោលការអភិរក្សរបស់នាងបន្ទាប់ពីរយៈពេល ១៣ ឆ្នាំ។ ដោយ លោកស្រី Britney និយាយថាការអភិរក្សគឺដូចជាការជាប់គាំងដែលបានធ្វើឱ្យនាងត្រូវគេធ្វើបាបនិងវេទនាអស់រយៈពេលជាច្រើនឆ្នាំ នាងគ្រាន់តែចង់រស់នៅដូចមនុស្សធម្មតាមានសេរីភាពរៀបការមានកូននិងជាម្ចាស់លុយដែលខ្លួនរកបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងវិស្សមកាលនេះផងដែរ តារាម៉ូដែល Sam Asghari បានធ្វើជាអ្នកថតរូបអោយ Britney Spears ដោយរីករាយនៅពេលដែលពួកគេទាំងពីរបានឈប់សម្រាកនៅកោះហាវ៉ៃនៅសប្តាហ៍នេះ។ ដោយ Britney និងមិត្តប្រុសរបស់នាង ត្រូវបានគេមើលឃើញថាបានថតរូបសម្រាប់នៅលើយ៉រសណ្ឋាគារនៅលើកោះ Maui ។ ក្នុងនោះ Britney ស្លៀកឈុតប៊ីគីនីពណ៌ក្រហមឆ្អៅផងដែរ។
យ៉ាងណាមិញ គេសង្គេតឃើញថា តារាម៉ូដែលប្រុសវ័យ២៧ឆ្នាំ លោក Sam Asghari រូបនេះបានមើលថែ Britney យ៉ាងកក់ក្តៅក្នុងអំឡុងពេលវិស្សមកាលដ៏សែនរីករាយមួយនេះ៕
ប្រភព៖ ngoisao
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]