កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មេដឹកនាំក្រុមចម្រៀងដ៏ល្បី Big Bang លោក G-Dragon ត្រូវបានគេប្រទះឃើញជាមួយនឹងរូបភាពដ៏អស្ចារ្យ ដែលបានបង្ហាញខ្លួន ក្នុងការផ្សាយពាណិជ្ជកម្ម ត្រូវវបាន គេយកទៅចាក់ផ្សាយ តាមកញ្ចក់ទូរទស្សនិ៍ត្រូវបានទទួលបានការចាប់អារម្មណ៍ នៃរូបរាងថ្មីរបស់តារាប្រុសរូបនេះ។

ដោយឡែកទៀតសោត​ ឃ្លឹបវីដេអូខ្លីមួយនេះ G-Dragon បានលេងម៉ូតស្ទីលសក់វែង ពិតជាសាកសមបំផុត ទៅនឹងតារាប្រុសកើតឆ្នាំ ១៩៨៨ ដែលត្រូវបានគេជ្រើសរើសជាអ្នកតំណាងថ្មី ក្នុងការធ្វើម៉ូដែលរបស់ផលិតផលសាប៊ូកក់សក់ម៉ាក «TS Shampoo» ក្នុងការផ្សព្វផ្សាយ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក្តី ការលេចខ្លួនឡើង ក្នុងការផ្សាយពាណិជ្ជកម្មក្នុងស្រុកបែបនេះ ត្រូវបានមហាជន ក៏ដូចជាហ្វេនៗរបស់តារាប្រុស ទទួលការចាប់អារម្មណ៍ជាខ្លាំង ក៏ព្រោះ វាអស់រយៈពេលជាយូរណាស់មកហើយ ដែលលោកបានបង្ហាញខ្លួនលើការថតស្ប៉ត កាន់តែពិសេសនោះ សម្រស់ដ៏ស្រស់សង្ហាមិនខ្ចីចាស់ នៅតែជាទីក្រសែភ្នែករបស់មហាជណដដែល៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

G-Dragon
G-Dragon
G-Dragon
G-Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]